ព័ត៌មានអន្ដរជាតិ
ព្យុះសាហាវបំផុតទាំង៥ ក្នុងប្រវត្តិសាស្រ្តហ្វីលីពីន សរុបចូលគ្នាសម្លាប់មនុស្សជាង ១៥ ០០០នាក់
ហ្វីលីពីនជាប្រទេសមួយដែលងាយរងការវាយប្រហារដោយគ្រោះធម្មជាតិណាស់ជាពិសេសព្យុះនិងរញ្ជួយដី ដោយសារតែទីតាំងភូមិសាស្រ្តរបស់ខ្លួន។

ទីតាំងភូមិសាស្រ្តរបស់ហ្វីលីពីន គឺស្ថិតនៅចំផ្លូវព្យុះស៊ីក្លូនត្រូពិកតែម្តង ពោលគឺព្យុះដែលមានប្រភពចេញពីមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ត្រូវហោះឆ្លងកាត់ប្រទេសនេះ។
ដូច្នេះហើយ មួយឆ្នាំៗ ហ្វីលីពីន ត្រូវរងគ្រោះដោយព្យុះមិនក្រោម១០ទេ ហើយព្យុះទាំងនោះទៀតសោត សុទ្ធតែបង្កការបំផ្លិចបំផ្លាញធំធេងនិងបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។

ខាងក្រោមនេះ គឺជាព្យុះសាហាវៗទាំង៥ដែលវាយប្រហារសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសហ្វីលីពីន៖
1. ព្យុះ Haiyan សម្លាប់មនុស្សជាង ៦ ៣០០នាក់ក្នុងឆ្នាំ២០១៣។ វាបង្កឲ្យមានរលកយក្សកម្ពស់រហូតដល់៥ម៉ែត្រ នៅទីក្រុង Tacloban នៃខេត្ត Leyte និងជាព្យុះដែលបង្កការខូចខាតសេដ្ឋកិច្ចខ្លាំងបំផុត។
2. ព្យុះ Thelma បានបង្កមហន្តរាយយ៉ាងធំធេងក្នុងទីក្រុង Ormoc នៃខេត្ត Leyte នៅឆ្នាំ១៩៩១ បណ្តាលឲ្យមនុស្សស្លាប់ ៥ ០៨១នាក់។
3. ព្យុះ Bopha វាយប្រហារកោះ Mindanao ក្នុងឆ្នាំ២០១២ ផ្តាច់ជីវិតមនុស្ស ១ ៩០១នាក់។
4. ព្យុះ Ike វាយប្រហារកោះ Visayas និង Mindanao ក្នុងឆ្នាំ១៩៨៤ ដោយបង្កការខូចខាតយ៉ាងដំណំ និងសម្លាប់មនុស្ស ១ ៤២៥នាក់។
5. ព្យុះ Nina វាយប្រហារកោះ Luzon នៅឆ្នាំ១៩៨៧ បង្កឲ្យមានទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្ស ១ ០៣៦នាក់បាត់បង់ជីវិត។
សរុបទៅ ព្យុះកំណាចទាំង៥ក្នុងប្រវត្តិសាស្រ្តហ្វីលីពីន បានសម្លាប់មនុស្សជាង ១៥ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួលេខអ្នកស្លាប់ព្រោះព្យុះទីហ្វុង Fung-wong នៅហ្វីលីពីន កើនដល់១៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២២ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


