ព័ត៌មានអន្ដរជាតិ
ក្រៅពីអាមេរិក តើប្រទេសណាខ្លះជាទីផ្សារធំរបស់ថៃ?
សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសថៃ ដោយនៅឆ្នាំ២០២៤ សហរដ្ឋអាមេរិក ទទួល ១៨,៣% នៃទំនិញសរុបរបស់ថៃ ពោលគឺមានតម្លៃប្រមាណ ៥៥ ពាន់លានដុល្លារ។

យ៉ាងណា នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល ហាក់ដូចជាចង់សាកជាមួយប្រមុខសេតវិមាន ដូណាល់ ត្រាំ ដោយគំរាមថា នឹងឈប់រកស៊ីជាមួយអាមេរិក បើទីក្រុងវ៉ាស៊ីនតោន ហ៊ានដំឡើងពន្ធក្រោយថៃ ផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាមែន។
អនុទីន គំរាមថា ថៃនឹងស្វែងរកដៃគូធ្វើពាណិជ្ជកម្មជំនួសអាមេរិក ហើយប្រាប់ទៅរដ្ឋាភិបាលទីក្រុងបាងកកថា ទុករឿងពន្ធនៅមួយឡែកសិនទៅ ត្រូវគិតរឿងជាតិនិងប្រយោជន៍ពលរដ្ឋជាមុនសិន។

យ៉ាងណា រឿងនេះធ្វើឲ្យមជ្ឈមដ្ឋានមួយចំនួនក្នុងប្រទេសថៃ សម្តែងការមិនពេញចិត្តព្រោះខ្លាចប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច ហើយចោទអនុទីនថា ដូចជាមិនគិតខ្វល់ខ្វាយដល់ប្រជាជនសោះ។
បើថៃឈប់រកស៊ីជាមួយអាមេរិកមែន តើថៃនឹងរកស៊ីជាមួយប្រទេសណាខ្លះ? ខាងក្រោមនេះគឺជាទីផ្សារធំទាំង៥របស់ថៃ ក្រៅពីអាមេរិក៖
១. ចិន
ចិនជាដៃគូនាំចេញធំលំដាប់ទី២របស់ថៃ បន្ទាប់ពីសហរដ្ឋអាមេរិក។ ចិនក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ថៃផងដែរបើគិតទាំងនាំចេញនិងនាំចូល)។ ចិនគឺជាគោលដៅសំខាន់សម្រាប់ផលិតផលកសិកម្មរបស់ថៃដូចជាផ្លែឈើ ដំណាប់និងផលិតផលគ្រឿងបន្លាស់។
២. ជប៉ុន
ជប៉ុនមានទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគយ៉ាងជិតស្និទ្ធជាមួយថៃ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងអេឡិចត្រូនិច។
៣. ម៉ាឡេស៊ី
ការនាំចេញទៅកាន់ម៉ាឡេស៊ី ជាផ្នែកមួយនៃទីផ្សារអាស៊ាន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងទាក់ទងនឹងផលិតផលអេឡិចត្រូនិច គ្រឿងបន្លាស់ និងផលិតផលកៅស៊ូ។
៤. អូស្ត្រាលី
ថៃ-អូស្ត្រាលីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (TAFTA) ដែលបានជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីយ៉ាងច្រើន។ ថៃនាំចេញទំនិញសំខាន់ៗទៅអូស្ត្រាលី រួមមាន គ្រឿងបន្លាស់រថយន្ត គ្រឿងយន្ត ផលិតផលកែច្នៃអាហារ និង គ្រឿងអលង្ការ។
៥. វៀតណាម និងសិង្ហបុរី
ថៃបាននាំចេញប្រេងឥន្ធនៈ សម្ភារៈផ្លាស្ទិក គ្រឿងបន្លាស់យានយន្ត និង គ្រឿងបន្លាស់ម៉ាស៊ីន ទៅកាន់វៀតណាម។ ចំណែក សិង្ហបុរីដើរតួនាទីយ៉ាងសំខាន់ជា មជ្ឈមណ្ឌលពាណិជ្ជកម្ម និង ច្រកទ្វារសេដ្ឋកិច្ច សម្រាប់ការដឹកជញ្ជូន និងចែកចាយផលិតផលថៃទៅកាន់ទីផ្សារពិភពលោកផ្សេងទៀត ជាពិសេសផលិតផលបច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សេដ្ឋវិទូថៃព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់ថៃ បើជម្លោះជាមួយកម្ពុជាផ្ទុះជាថ្មី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


