ព័ត៌មានអន្ដរជាតិ
បុត្រីព្រះចៅអធិរាជ ជប៉ុន យាងបំពេញទស្សនកិច្ចនៅ ឡាវ លើកដំបូង
ព្រះនាងអៃកូ (Aiko) បានយាងចេញពីអាកាសយានដ្ឋានអន្តរជាតិតូក្យូកាលពីថ្ងៃចន្ទទី១៧ វិច្ឆិកា សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ទៅកាន់ប្រទេសឡាវ និងដើម្បីអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន NHK ។

ដើម្បីឆ្លើយតបទៅនឹងការអញ្ជើញរបស់រដ្ឋាភិបាលឡាវ ព្រះនាងគឺជាបុត្រីតែមួយគត់របស់ព្រះចៅអធិរាជណារុហ៊ីតូ និងព្រះនាងម៉ាសាកូ ដោយជ្រើសរើសប្រទេសអាស៊ីអាគ្នេយ៍នេះ ជាគោលដៅសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ព្រះនាងនៅបរទេស។
យ៉ាងណា បន្ទាប់ពីមកដល់រដ្ឋធានីវៀងចន្ទន៍ ព្រះនាងអៃកូ នឹងចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីឡាវ លោកថងលូន ស៊ីស៊ូលីត (Thongloun Sisoulith ) ព្រមទាំងចូលរួមពិធីជប់លៀងដែលរៀបចំដោយអនុប្រធានាធិបតី ប៉ានី យ៉ាថូទូ (Pany Yathotou) នៅថ្ងៃអង្គារនេះតែម្ដង។
នៅថ្ងៃបន្ទាប់ បុត្រីព្រះចៅអធិរាជជប៉ុននឹងយាងទៅទស្សនាមជ្ឈមណ្ឌលទស្សនា COPE ដែលកំពុងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាដែលកើតចេញពីគ្រាប់បែកដែលមិនទាន់ផ្ទុះ ចាប់តាំងពីគ្រាប់បែកទាំងនោះបានទម្លាក់នៅក្នុងប្រទេសឡាវក្នុងអំឡុងសង្គ្រាមវៀតណាម និងសង្កេតមើលថ្នាក់ភាសាជប៉ុននៅវិទ្យាល័យមធ្យមសិក្សាទុតិយភូមិ។
នៅថ្ងៃព្រហស្បតិ៍ ទ្រង់នឹងយាងធ្វើដំណើរមួយថ្ងៃតាមរថភ្លើង ទៅកាន់ទីក្រុងបុរាណហ្លួងព្រះបាង ដោយជួបជាមួយលេខាធិការមូលដ្ឋាននៃគណបក្សបដិវត្តន៍ប្រជាជនឡាវដែលកំពុងកាន់អំណាច ព្រមទាំងយាងទៅមន្ទីរពេទ្យកុមារ។
បុត្រីអង្គនេះ នឹងយាងចាកចេញពីទីក្រុងវៀងចន្ទន៍តាមជើងហោះហើរពាណិជ្ជកម្មនៅថ្ងៃសុក្រ បន្ទាប់ពីទតការតាំងពិព័រណ៍ក្រណាត់ត្បាញមួយកន្លែង និងជួបជាមួយជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេសឡាវ នៅក្នុងរដ្ឋធានី រួចយាងត្រឡប់វិលមកកាន់ទីក្រុងតូក្យូវិញនៅថ្ងៃសៅរ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ត្រាំ នឹងលក់យន្តហោះចម្បាំង F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីត ទោះមានហានិភ័យក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


