ព័ត៌មានអន្ដរជាតិ
ជម្លៀសទេសចរ ៩៧ នាក់ចេញភ្លាមៗ ខណៈលិចស្រឡាងក្នុងខេត្តត្រាត ប្រទេសថៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mailនៅថ្ងៃទី ២០ ខែវិច្ឆិកាអ្នកទេសចរ ៩៧ នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីស្រឡាងចាប់ផ្តើមលិចនៅជិតកោះKood ខេត្តត្រាត ប្រទេសថៃ។

ស្រឡាងមួយគ្រឿងដែលដឹកអ្នកទេសចរ ៩៧ នាក់បានចាប់ផ្តើមលិចនៅជិតកោះKood ក្នុងខេត្តត្រាត បន្ទាប់ពីមានរន្ធមួយលេចឡើងភ្លាមៗនៅក្នុងតួស្រឡាង។ ស្រឡាងនេះកំពុងធ្វើដំណើរពីកោះ Koodទៅកាន់ដីគោកត្រាត តែវាចាប់ផ្ដើមលិចនៅម៉ោងប្រហែល ១២:៣០ រសៀល បង្ខំឱ្យប្រធានស្រឡាំងហៅទូរស័ព្ទសង្គ្រោះបន្ទាន់។

បេសកកម្មជួយសង្គ្រោះដ៏ធំមួយបានចាប់ផ្ដើមធ្វើយ៉ាងឆាប់រហ័ស ដើម្បីជួយជនរងគ្រោះទាន់ពេល។ ទូកជួយសង្គ្រោះ នាវានេសាទក្នុងស្រុក និងមន្ត្រីបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ហើយបានចាប់ផ្តើមជម្លៀសអ្នកដំណើរក្នុងរយៈពេលប៉ុន្មាននាទី។ នៅម៉ោង ១:៤០ រសៀល អាជ្ញាធរថៃបានបញ្ជាក់ថា អ្នកទេសចរទាំង ៩៧ នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ហើយគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។
ក្រុមជួយសង្គ្រោះក៏បានធ្វើការបូមទឹកចេញពីស្រឡាង ដែលផ្នែកខ្លះបានលិចក្រោមទឹក។ ចំពោះមូលហេតុនៃការបែកតួស្រឡាងនាំឲ្យមានការជន់លិចនេះ កំពុងស្ថិតក្រោមការស៊ើបអង្គេត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


