Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង Hat Yai ប្រទេសថៃ លាន់ទ្រហឹងដោយសម្រែកសុំអង្វរឲ្យជួយទាំងអស់សង្ឃឹម

បានផុស

នៅ

សម្រែកសុំអង្វរឲ្យជួយទាំងអស់សង្ឃឹម បានលាន់ទ្រហឹងពេញទីក្រុង Hat Yai ក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ ស្របពេលគ្រោះទឹកជំនន់កាន់តែធ្ងន់ធ្ងរ សម្លាប់មនុស្ស៨នាក់ហើយ។

ទឹកជំនន់នៅទីក្រុង Hat Yai (រូបថត៖ Reuters)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ ទឹកជំនន់ដែលចាប់ផ្តើមកាលពីសប្តាហ៍មុន កាន់តែកាចសាហាវទៅៗ ជន់លិចធ្ងន់ធ្ងរទីក្រុងនេះនិងកន្លែងផ្សេងទៀតក្នុងប្រទេសថៃ ឈានដល់ការប្រកាសអាសន្ននៅតំបន់មួយចំនួន។

ទឹកជំនន់នៅទីក្រុង Hat Yai (រូបថត៖ Reuters)

ការរងទុក្ខវេទនារបស់អ្នកក្រុង Hat Yai បានលាតត្រដាងយ៉ាងច្បាស់ ដោយគេឃើញអ្នកខ្លះជាប់ក្នុងផ្ទះចេញទីណាមិនរួចរង់ចាំការជួយសង្គ្រោះទាំងគ្មានសង្ឃឹម អ្នកខ្លះតោងបង្គោលភ្លើងចរាចរណ៍ រីឯអ្នកខ្លះទៀតបង្ខំចិត្តឱបបង្គោលអគ្គិសនី ទោះដឹងថា មានគ្រោះថ្នាក់នៃការឆក់ស្លាប់ក៏ដោយ។ ពួកគេបាននាំគ្នាស្រែកសុំឲ្យគេជួយ ហើយសម្រែករបស់ពួកគេបានលាន់ទ្រហឹងពេញទីក្រុង ស្តាប់ទៅគួរឲ្យរន្ធត់។

ទឹកជំនន់នៅទីក្រុង Hat Yai (រូបថត៖ Reuters)

គិតត្រឹមពេលនេះ ទឹកជំនន់ជាប្រវត្តិសាស្រ្ត កំពុងវាយប្រហារខេត្តចំនួន១០នៅភាគខាងត្បូង ឈានដល់ការប្រកាសអាសន្នដូចជានៅខេត្ត Chumphon, Surat Thani, Nakhon Si Thammarat, Satun, Songkhla, Phatthalung, Trang, Narathiwat, Pattani និង Yala។

ទឹកជំនន់នៅទីក្រុង Hat Yai (រូបថត៖ Reuters)

ក្នុងនោះ Songkhla រងគ្រោះជាងគេដោយប៉ះពាល់មនុស្ស ២៤៣ ៥៦៨គ្រួសារ បន្ទាប់មកគឺ Nakhon Si Thammarat ប៉ះពាល់ ២២ ៣២១ គ្រួសារ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម