ព័ត៌មានអន្ដរជាតិ
ថៃ បញ្ជូនរថពាសដែកបន្ថែមទៀតទៅជួយជនរងគ្រោះដោយទឹកជំនន់នៅ Hat Yai
កងទ័ពជើងទឹកថៃ បានបញ្ជូនរថពាសដែកបន្ថែមទៀត ទៅ Hat Yai ដើម្បីដឹកជញ្ជូនកងម៉ារីន ធ្វើប្រតិបត្តិការជួយអ្នកស្រុកនិងជម្លៀស ក៏ដូចជាចែកចាយជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់ដ៏កាចសាហាវជាប្រវត្តិសាស្រ្តនៅខេត្ត Songkhla។

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ រថពាសដែក AWAV នឹងធ្វើប្រតិបត្តិការនៅតាមផ្លូវ Phetkasem ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ។
មិនត្រឹមប៉ុណ្ណឹង កងទ័ពជើងគោកថៃ តាមរយៈ នាយកដ្ឋានវិស្វកម្មយោធា ក៏បានដាក់កម្លាំងរួមជាមួយ រថយន្តទម្ងន់២តោនកន្លះជាច្រើនគ្រឿងនិងទូកកៅស៊ូ ដើម្បីធ្វើបេសកកម្មបន្ទាន់ផងដែរ។

មុននេះ កងទ័ពជើងទឹកបានដាក់ពង្រាយនាវាដ៏ធំបំផុតរបស់ខ្លួន គឺ HTMS Chakri Naruebet រួមជាមួយឧទ្ធម្ភាគចក្រពីរគ្រឿង និងក្រុមប្រតិបត្តិការពិសេសរួចទៅហើយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងតំបន់ភាគខាងត្បូង។
នាវាផ្ទុកយន្តហោះ ដែលអាចបម្រើការជាមូលដ្ឋានទ័ពអាកាសបណ្តែតទឹក នឹងគាំទ្រដល់ប្រតិបត្តិការឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហើយអាចផលិតអាហារចម្អិនរួចរហូតដល់ ៣ ០០០កញ្ចប់ក្នុងមួយថ្ងៃ ដើម្បីដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់តំបន់ដែលរងផលប៉ះពាល់។
កងកម្លាំងប្រតិបត្តិការពិសេសមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក រួមជាមួយទូកកៅស៊ូចំនួន១៤គ្រឿង ក៏ត្រូវបានបញ្ជូនតាមយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសថៃ ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបានកាត់ផ្តាច់ដោយចរន្តទឹកហូរខ្លាំងផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


