ព័ត៌មានអន្ដរជាតិ
អ្នកស្រុក Hat Yai បាញ់សំដៅក្រុមសង្គ្រោះ ពេលចុះទៅជួយជនរងគ្រោះដោយទឹកជំនន់
ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃកាន់តែវឹកវរ ព្រោះថា កំពុងតែទឹកជំនន់ហើយនោះ ស្រាប់តែឈានដល់ការបាញ់កាំភ្លើងសំដៅដាក់ក្រុមជួយសង្គ្រោះថែមទៀត។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥, នៅស្រុក Hat Yai ក្នុងខេត្ត Songkhla គេបានថតជាប់វីដេអូអ្នកជួយសង្គ្រោះជិះម៉ូតូទឹក ទៅជួយជនរងគ្រោះដល់ផ្ទះ ប៉ុន្តែបែរជាឮស្នូរផ្ទុះអាវុធ ៣-៤គ្រាប់ ធ្វើឲ្យអ្នកជួយសង្គ្រោះបកទៅវិញ។ យ៉ាងណាគេមិនដឹងមូលហេតុដែលឈានដល់ការផ្ទុះអាវុធនេះឡើយ។
ចំណែកករណីមួយទៀត បុគ្គលិកជួយសង្គ្រោះមកពីខេត្ត Nakhon Ratchasima ប៊ិះនឹងត្រូវគ្រាប់របស់អ្នកភូមិ Bang Fab ដោយសារតែរូបគេប្រាប់ថា គ្មានស្បៀងចែកជូនជនរងគ្រោះដោយទឹកជំនន់។
ចំណែកករណីទី៣ បុគ្គលិកជួយសង្គ្រោះមកពីឈៀងម៉ៃ ត្រូវបង្ខំចិត្តផ្អាកការងារសិនព្រោះ ពេលចុះទៅចែកស្បៀងនៅតំបន់ Khuan Lang ស្រាប់តែខ្មាន់កាំភ្លើងបាញ់ប្រហែល២០គ្រាប់ដាក់ក្រុមរបស់គាត់ ប៉ុន្តែមិនត្រូវចំនរណាម្នាក់ទេ។
ក្រុមជួយសង្គ្រោះនិយាយថា ពួកគេត្រូវបង្ខំចិត្តទុកចោលជនរងគ្រោះឲ្យអត់ឃ្លាន ព្រោះតែលាន់ស្នូរគ្រាប់កាំភ្លើង។
យ៉ាងណា ពេលនេះស្ថានភាពទឹកជំនន់នៅ៣ខេត្តនាភាគខាងត្បូងប្រទេសថៃ បានស្រកចុះបន្តិចហើយ ដូចជានៅ Surat Thani និង Phatthalung រួមទាំង Songkhla នេះផងដែរ។
តួលេខមនុស្សស្លាប់នៅតែ ៣៣នាក់ដដែលគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះមានខ្លះស្លាប់ដោយសារលង់ទឹក បាក់ដី និងឆក់ខ្សែភ្លើង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


