Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់កាំភ្លើងធំមីយ៉ាន់ម៉ា៥​គ្រាប់​ធ្លាក់លើដីថៃ បណ្ដាល​ឲ្យ​៤នាក់រងរបួស

បានផុស

នៅ

គ្រាប់កាំភ្លើងធំចំនួន៥គ្រាប់ដែលបាញ់ចេញពីក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្លាក់លើទឹកដីថៃក្នុងខេត្តតាក កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣០​ខែ​វិច្ឆិកា​នេះ​ បណ្តា​លឲ្យពលករចំណាកស្រុកមីយ៉ាន់ម៉ា៤នាក់រងរបួស និងបង្កើនភាពតានតឹងតាមបណ្តោយព្រំដែនដ៏ផុយស្រួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Khaosod គ្រាប់កាំភ្លើងធំទាំងនោះ ត្រូវបានគេជឿថាបានមកពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលទល់មុខនឹងក្រុង Mae Sot ដោយបានធ្លាក់ចំតំបន់លំនៅឋាននៅ​លើ​ដី​​ថៃ ដែលបង្ក​ឲ្យ​មានការភ័យស្លន់ស្លោក្នុងចំណោមសហគមន៍មូលដ្ឋាន។

មន្ត្រីបាននិយាយថា កម្លាំងពិសេស Ratchamanu របស់ប្រទេសថៃបានឆ្លើយតបដោយបាញ់គ្រាប់ផ្សែងព្រមានចំនួន៤គ្រាប់ ដើម្បីជាសញ្ញានៃការរំលោភព្រំដែន។ សន្តិសុខត្រូវបានពង្រឹងតាមបណ្តោយព្រំដែន ខណៈដែលការប៉ះទង្គិចគ្នានៅតែបន្តនៅត្រើយម្ខាងទន្លេមេគង្គ (Moei River)។

អាជ្ញាធរមូលដ្ឋានកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយព្រមានថា គ្រាប់ផ្លោងអាចបន្តកើតមាន ខណៈដែលសមរភូមិកំពុងតែកាន់តែខ្លាំងក្លានៅត្រើយម្ខាងនៃប្រទេសមីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម