Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​ថៃ ទៅ​​មីយ៉ាន់ម៉ា សុំ​​​កុំឲ្យ​យោធាផ្លោង​គ្រាប់​ចូល​ដីថៃទៀត

បានផុស

នៅ

ក្រសួងការបរទេសថៃ បាន​ប្រកាស​នា​ថ្ងៃចន្ទ​ទី​៨​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ​ថា មីយ៉ាន់ម៉ាបានយល់ព្រមធានាថា ប្រតិបត្តិការយោធាដែលកំពុងបន្តនៅក្បែរព្រំដែនរួមរបស់ពួកគេ មិនបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល​ទៀត​ទេ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលជាច្រើនសប្តាហ៍នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលបានរាលដាលចូលទឹកដីថៃ។

(រូបថត៖ The Irrawaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៍មាន​ The Irrawaddy រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow និងមេបញ្ជាការយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Min Aung Hlaing បានឈានដល់ការយោគយល់​គ្នានេះក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងណៃពិដោរ កាលពីថ្ងៃអាទិត្យ។

លោក Sihasak ក៏បានជួបជាមួយសមាជិកនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC) រួមទាំង​អនុ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ដែលត្រូវបានតែងតាំងដោយក្រុមយោធា និងរដ្ឋមន្ត្រីក្រសួងការបរទេសសហភាព លោក Than Swe ដើម្បីពិភាក្សាអំពីសន្តិសុខព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ផង​ដែរ។

យោងតាមសេចក្តីថ្លែងការណ៍ ភាគីទាំងពីរបានសង្កត់ធ្ងន់លើផលប្រយោជន៍រួមរបស់ពួកគេនៅក្នុង «សន្តិភាព និងការអភិវឌ្ឍ» នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា។ លោក Sihasak បាននិយាយថា ថៃជឿជាក់ថា ការបោះឆ្នោត​របស់មីយ៉ាន់ម៉ានឹងក្លាយជាផ្នែកមួយនៃដំណើរការផ្លាស់ប្តូរនយោបាយ និង «ដំណើរការសន្តិភាពកាន់តែទូលំទូលាយ»។

កិច្ចពិភាក្សានេះកើតឡើងបន្ទាប់ពីគ្រាប់កាំភ្លើងធំពីការប៉ះទង្គិចគ្នានៅស្រុក Myawaddy នៃប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទឹកដីថៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាល​ឲ្យ​ជនស៊ីវិលជាច្រើននាក់រងរបួសនៅខេត្ត Tak ហើយ​​កងកម្លាំងថៃ​គ្រាន់​តែ​ឆ្លើយតបដោយការបាញ់ព្រមាន​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម