ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងជើងថៃ កើតរញ្ជួយដី លាន់ស្នូរដូចការផ្ទុះ ខណៈ៩ស្រុក ចេញការព្រមាន
ខេត្ត Phayao ភាគខាងជើងប្រទេសថៃ បានជួបគ្រោះរញ្ជួយដីកម្រិត២.៨រ៉ិចទ័រ ជាមួយជម្រៅ ៦គីឡូម៉ែត្រ បណ្តាលឲ្យរង្គើដល់តំបន់មួយចំនួន ឈានដល់ការព្រមានសម្រាប់ស្រុកចំនួន៩។

តាមការផ្សាយរបស់ The Nation, រញ្ជួយដីនេះកើតឡើងនៅម៉ោង៩:៥៨នាទីយប់ ថ្ងៃពុធទី១០ខែធ្នូឆ្នាំ២០២៥ ដោយមានចំណុចកណ្តាលនៅឃុំ Fai Kwang នៃស្រុក Chiang Kham ហើយវាបង្កជាសំឡេងប្រៀបដូចការផ្ទុះនៅទីនោះផងដែរ។
ដ្បិតវាមានកម្រិតស្រាល ប៉ុន្តែការិយាល័យបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានព្រមានដល់ស្រុកចំនួន៩ ឲ្យតាមដានស្ថានការណ៍និងវាយតម្លៃការខូចខាត ពីរញ្ជួយដីនេះ។
អ្នកស្រុក Chiang Kham បានប្រាប់ថា ពួកគេមានអារម្មណ៍ថា ញ័ររង្គើនិងលាន់ស្នូរប្រៀបដូចជាការផ្ទុះ។
សូមជម្រាបថា តំបន់ស្នាមប្រេះសកម្មជាច្រើន បានលាតសន្ធឹងកាត់តាមភាគខាងជើងប្រទេសថៃ ក្នុងនោះរួមមានទាំង តំបន់ស្នាមប្រេះ Phayao ផងដែរ។
រញ្ជួយដីតូចៗ ដូចជាការរញ្ជួយកម្រិត២.៨រ៉ិចទ័រ នៅខេត្ត Phayao បង្ហាញថា ស្នាមប្រេះទាំងនេះ នៅតែមានថាមពលនិងកំពុងធ្វើចលនាយឺតៗ ដ្បិតការរញ្ជួយដីនោះមានកម្រិតស្រាលៗក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


