ព័ត៌មានអន្ដរជាតិ
khaosod ៖ ថៃទទួលស្គាល់ថា ប្រើ F-16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានមេទឹក ដែលជាជំនួយរបស់ចិនពិតមែន
យោងតាមការចុះផ្សាយពីសារព័ត៌មាន khaosod នាថ្ងៃទី១៣ធ្នូនេះបានចេញផ្សាយថា យោធាថៃពិតជាបានប្រើយន្តហោះ F-16 ដោយទម្លាក់គ្រាប់បែកចំនួនបីដង ក្នុងគោលបំណងបំផ្លាញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលជាជំនួយរបស់ប្រទេសចិន និងកាត់ផ្តាច់ផ្លូវចោលទាំងស្រុង។

យោធាថៃថែមទាំងគូសបញ្ចាក់ថា យន្តហោះ F-16 បានហោះជុំវិញពីរដងមុនពេលទម្លាក់គ្រាប់បែកចំនួន៣ដង។ មិនតែប៉ុណ្ណោះ ពួកគេបានកំណត់គោលដៅវាយប្រហារស្ពានមួយនេះអស់រយៈពេលជាច្រើនថ្ងៃមកហើយដោយមានគោលបំណងបំផ្លាញវា ដើម្បីកាត់ផ្តាច់ និងបន្ទាប់ពីដឹងថាកងទ័ពកម្ពុជាប្រើប្រាស់ស្ពានជ័យជំនៈសម្រាប់ដឹកស្បៀង។
ដោយឡែកអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿងដើម្បីទម្លាក់គ្រាប់បែកលើគោលដៅស្ពានជ័យជំនះ (ស្ពានមេទឹក) តាមលំដាប់ពេលវេលាដូចខាងក្រោម៖
ម៉ោង ០៦:០២ នាទី យោធាថៃបានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ លើស្ពានជ័យជំនះ
ម៉ោង ០៦:០៧ នាទី បានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ បន្ថែមលើគោលដៅដដែល
ម៉ោង ០៦:១២ នាទី បានទម្លាក់គ្រាប់បែកចំនួន ១ គ្រាប់ទៀត លើស្ពានជ័យជំនះ (ស្ពានចាស់)
សូមបញ្ចាក់ដែរថា ស្ពានជ័យជំនះ (ស្ពានមេទឹក) ជាស្ពានបេតុងប្រភេទប្រេកុងត្រាំង តភ្ជាប់ពីត្រើយមួយទៅត្រើយមួយទៀតនៃស្ទឹងមេទឹក ស្ថិតលើផ្លូវជាតិលេខ ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០។ ស្ពាននេះមានប្រវែង ១៨០ ម៉ែត្រ ទទឹង ១០ម៉ែត្រ និងចែកចេញជា ៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង ២០ ម៉ែត្រ។
ស្ពានត្រូវបានស្ថាបនារួចនៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។ ស្ពាននេះមានចម្ងាយប្រហែល ៨.៥ គីឡូម៉ែត្រ ពីព្រំដែនគិតតាមផ្លូវបត់បែន និងប្រហែល ៥គីឡូម៉ែត្រ ជាចម្ងាយត្រង់ពីព្រំដែន ហើយជាច្រកតភ្ជាប់សំខាន់តែមួយគត់ទៅកាន់ប្រជុំជនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងស្ថានភាពបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលធ្វើការជួសជុល និងរៀបចំផ្លូវវៀង ធានាការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
យោធាថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកលើស្ពានជ័យជំនះ នៅព្រឹកថ្ងៃទី១៣ធ្នូ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


