Connect with us

ព័ត៌មានអន្ដរជាតិ

របបយោធាមីយ៉ាន់ម៉ា​ធ្វើ​ឲ្យ​បុណ្យ​​ចូល​​ឆ្នាំ​ថ្មី​ក្លាយ​ជាថ្ងៃបង្ហូរឈាម

បានផុស

នៅ

យ៉ាង​ហោច​ណាស់​មនុស្ស​២៦​នាក់​ត្រូវ​បាន​របប​យោធា​មីយ៉ាន់ម៉ា​​​សម្លាប់​​កំឡុង​ពេល​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​នៃ​​ថ្ងៃ​ឈប់​សម្រាក និង​រីក​រាយ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ប្រជា​ជន​មីយ៉ាន់ម៉ា ប៉ុន្តែ​បាន​ក្លាយ​ជា​ពេល​វេលា​បង្ហូរ​ឈាម​ទៅ​វិញ។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ រាប់​ទាំង​ការ​សម្លាប់​ទាំង​២៦​នាក់​កំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ ​​​អ្នក​ស្លាប់​​ពី​ការ​បង្ក្រាប​ដ៏​សាហាវ​ឃោឃៅ​របស់​របប​យោធា​មីយ៉ាន់ម៉ា​បាន​កើន​ឡើង​ដល់​៧៣៨​នាក់​​ ចាប់​តាំង​ពី​រដ្ឋប្រហារ​១​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួ​លេខ​​ស្លាប់​ត្រូវ​គេ​រំពឹង​ថា នឹង​កើន​ឡើង​ខ្ពស់​ទៀត ពី​ព្រោះ​មនុស្ស​ជា​ច្រើន​បាន​កំពុង​បាត់​ខ្លួន​និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​របួស​ធ្ងន់​ដែល​មាន​សង្ឃឹម​រស់​ស្តូច​ស្តើង។

នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​​ជា​​ទម្លាប់​គឺ​មាន​កម្មវិធី​សប្បាយ​រីក​រាយ​គ្រប់​ក្រុម​គ្រួសារ តាម​ដង​ផ្លូវ​ជះ​ទឹក​ដាក់​គ្នា និង​សកម្មភាព​កម្សាន្ត​ដ៏​រីក​រាយ​ដែល​មាន​សក្ខណៈ​ស្រដៀង​គ្នា​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ប្រទេស​កម្ពុជា​ ថៃ និង​ឡាវ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា ឆ្នាំ​នេះ​នៅទី​ក្រុង​ធំ​ៗ​ស្ទើរ​​ទូទាំង​​ប្រទេស​មីយ៉ាន់ម៉ា​បាន​ស្ងប់​ស្ងាត់​ ដោយ​សារ​ក្រុម​អ្នក​តវ៉ា​បាន​អំពាវ​នាវ​ធ្វើ​ពហិការ​​ដើម្បី​ប្រឆាំង​នឹង​របប​ដឹក​នាំ​យោធា ក៏​ដូច​ជា​វិធី​ឧទ្ទិស​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​​បង់​ជីវិត​ពី​ការ​បង្ក្រាប​របស់​កម្លាំង​សន្តិសុខ។

ផ្ទុយ​ពី​ការ​ប្រមូល​ផ្តុំ​ជួប​ជុំ​លក្ខណៈ​ពិធី​បុណ្យ​សប្បាយ ​ប្រជា​ជន​បាន​យក​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដើម្បី​ធ្វើ​ការ​តវ៉ា​ជា​ប្រចាំ​ថ្ងៃ​​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​របស់​យោធា។

ទោះ​បី​ជា​ការ​តវ៉ា​សន្តិវិធី​របស់​ពួក​គេ​បែប​ណា​ក្តី ក៏​មិន​អាច​គេច​ផុត​ពី​ការ​បង្ក្រាប​ដ៏​សាហាវ​ឃោឃៅ និង​បាន​ក្លាយ​ជា​ពេល​វេលា​ហូរ​ឈាម​​​ដែរ។

ហិង្សា​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​​​ដំបូង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​បាន​កើត​ឡើង​នៅតំបន់ Myitnge ក្នុង​ទី​ក្រុង Mandalay ដែល​ជន​ស៊ីវិល​៥​នាក់​ត្រូវ​​បាន​សម្លាប់។

នៅ​ទី​ប្រជុំ​ជន​តូច​ Tamu ភាគ​ខាង​ជើង​មីយ៉ាន់​ម៉ា​ដែល​ជា​ព្រំ​ដែន​ជាប់​ប្រទេស​ឥណ្ឌា ប្តី​ប្រពន្ធ​ Gurkha ពីរ​នាក់​ត្រូវ​បាន​ទាហាន​បាញ់​ស្លាប​នៅ​ពេល​​​កំពុង​ជិះ​ម៉ូតូ​​ទៅ​ផ្ទះ​ បន្ទាប់​​ពី​យក​ទឹក​ដោះ​គោ​ទៅ​លក់។

នៅ​តំបន់ Yangon បុរស​ឈ្មោះ U Nyein Htet អាយុ​៤៤​ឆ្នាំ​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ពេល​គាត់កំពុង​រង់​ចាំ​រថយន្ត​ក្រុង​នៅ​ MinLan។ ការបាញ់​សម្លាប់បាន​កើត​ឡើង​ម៉ោង​ប្រហែល​៥​ល្ងាច នៅ​ពេល​ប៉ូលិស និង​ទាហាន​បាន​​​បញ្ឈប់​រថយន្ត​នៅ​លើ​ផ្លូវ U Chit Maung ដើម្បី​ត្រូត​ពិនិត្យ។ ទាហាន​បាន​បាញ់​ទៅ​លើ​រថយន្តមួយ​គ្រឿងបណ្តាល​ឲ្យ​ត្រូវ​ U Nyein Htet ដែល​កំពុង​អង្គុយ​ចាំ​រថយន្ត​ក្រុង។

បុរស​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់ និង​របួស​ម្នាក់​នៅ​តំបន់ Myitnge ក្នុង​ទី​ក្រុង Mandalay នៅ​ពេលទាហាន​បាន​វាយ​ឆ្មក់​ទៅលើតំបន់​វិហារ​ឥស្លាម Thazin។

បុរស​អាយុ​២៥​ឆ្នាំ​ម្នាក់​ទៀត​ត្រូវ​បាន​បាញ់​សម្លាប់​នៅតំបន់ Myingyan ក្នុង​ទី​ក្រុង​ Mandalay។ តាម​សមាគម​ជំនួយ​អ្នក​ទោស​អ្នក​នយោបាយ (AAPP) បាន​បញ្ជាក់​​នៅ​ក្នុង​របាយការណ៍​ស្លាប់​ចុង​ក្រោយ​បំផុត​ថា គាត់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ពេល​កំពុង​ជិះ​ម៉ូតូ។

AAPP បង្ហាញ​ថា នៅ Myingyan ស្ត្រី​អាយុ​២៨​ឆ្នាំ​ត្រូវ​បាន​បាញ់ស្លាប់​កាល​ពី​ថ្ងៃ​ពុធ ហើយ​សព​របស់​​គាត់​​ត្រូវ​បាន​កម្លាំង​យោធា​យក​ទៅ​បាត់។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ជា​ថ្ងៃ​ទី​២​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី មនុស្ស​​​៩​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​តំបន់​ផ្សេង​គ្នា​គឺនៅតំបន់ Sagaing ​៦​នាក់ នៅ​តំបន់ Myingyan ២​នាក់ និង​តំបន់ Maha Aung Myay ម្នាក់។

នៅ​ថ្ងៃ​នេះ​ដដែល មនុស្ស៦​នាក់​ត្រូវ​បាន​បាញ់ស្លាប់​នៅ Kani នៅ​ពេល​កម្លាំង​សន្តិសុខ​បង្ក្រាប​លើ​ក្រុមតវ៉ា ហើយ​មនុស្ស​២០​នាក់​បាន​កំពុង​បាត់​ខ្លួន។ ជន​រង​គ្រោះ​អាយុ​២០​ឆ្នាំ​ជា​មូស្លីម ​ត្រូវ​បាន​បាញ់​សម្លាប់​នៅ Maha Aung Myay និង​៤​នាក់​បាន​របួស។

នៅ​ថ្ងៃ​សៅរ៍​ដែល​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែរ មនុស្ស​៣​នាក់​ត្រូវ​បាន​សម្លាប់ និង​៤​នាក់​បាន​របួសនៅ​ពេល​កម្លាំង​សន្តិសុខ​បង្ក្រាប​លើ​ក្រុម​តវ៉ា​នៅ Mogoke។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ មនុស្ស​២​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅតំបន់ Sagaing ដែ​ល​ម្នាក់​ស្លាប់​នៅ​កន្លែង និង​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​មក​បាន​ស្លាប់។

នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ យុវជន​អាយុ​២០​ឆ្នាំ​ឈ្មោះ Ko Tun Oo ត្រូវ​បាន​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​បាញ់​ស្លាប់​ក្នុង​ការ​បង្ក្រាប​នៅ​តំបន់ Myingyan។​

ក្នុង​រយៈពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​របប​យោធា​មីយ៉ាន់ម៉ា​​​ចាប់​ខ្លួន ហើយ​គិត​ត្រឹម​ថ្ងៃ​សៅរ៍ មនុស្ស​៣១៥២​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​រាប់​ទាំង​មេដឹក​នាំ អ្នក​​តវ៉ា និស្សិត សកម្មជន អ្នក​សិល្បៈ យុវជន ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​ជា​ដើម៕

អាន​បន្ថែម៖ រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ាថា បើ​អាស៊ានចង់ដោះ​ស្រាយវិបត្តិមីយ៉ាន់ម៉ា ត្រូវ​មាន​ខ្លួន​ដែរ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម