Connect with us

ព័ត៌មានអន្ដរជាតិ

ម្ចាស់សិប្បកម្មទឹកត្រី ថៃ ត្អូញត្អែរលក់លែងដាច់ ក្រោយពលរដ្ធ កម្ពុជា ពហិការផលិតផលថៃ

បានផុស

នៅ

ម្ចាស់យីហោ «ទឹកត្រីទន្សាយបី» ដែលជាសហគ្រាសធុនតូច និងមធ្យមមួយកន្លែងក្នុងខេត្តត្រាតបានត្អូញត្អែរថា ពេលនេះខ្លួនកំពុងតស៊ូប្រឆាំងនឹងការបិទព្រំដែន និងការធ្វើពហិការផលិតផលថៃនៅក្នុងប្រទេសកម្ពុជា ខណៈការលក់បានធ្លាក់ចុះប្រហែល ៨០% ជារួម អាជីវកម្មនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tossapol Krueloy ម្ចាស់អាជីវកម្មទឹកត្រីទន្សាយបី និងជាសហគ្រិនមកពីកោះ Kood ខេត្តត្រាត បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន BBC Thai បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ កាលពីខែឧសភា។

សម្រាប់លោក Tossapol បានប្រាប់ថា វិបត្តិនេះមិនមែនគ្រាន់តែជាព័ត៌មាននយោបាយនោះទេ។ ការបិទផ្លូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ះពាល់ដោយផ្ទាល់ដល់ប្រាក់ចំណូលនៃអាជីវកម្មគ្រួសាររបស់គាត់ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។

មិនតែប៉ុណ្ណោះ អាជីវកម្មគ្រួសារតូចមួយនេះបានកសាងភាពជោគជ័យរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា អស់រយៈពេលជាងបួនទសវត្សរ៍មកហើយ។ ដោយឡែក សព្វថ្ងៃនេះពួកគេកំពុងតស៊ូដើម្បីរក្សាប្រតិបត្តិការ និងកម្មករក្នុងស្រុករបស់ខ្លួនឲ្យនៅរស់រវើក ចំពេលមានការរឹតត្បិតដែលដាក់ដោយជាតិនិយមកើនឡើងទាំងនៅក្នុងប្រទេសថៃ និងកម្ពុជា។

ជាងចុងក្រោយម្ចាសអាជីកម្មខ្នាតតូចក៏បានប្រាប់បន្ថែមទៀតថា ទឹកត្រីយីហោទន្សាយ ត្រូវបានគេស្គាល់ក្នុងចំណោមប្រជាជនកម្ពុជាថា «ទឹកត្រីទន្សាយបី» មានឫសគល់នៅក្នុងសហគមន៍នេសាទមួយនៅក្នុងខេត្តត្រាត មានប្រវត្តិជាងកន្លះសតវត្សមកហើយ។ អាជីវកម្មទឹកត្រីបានចាប់ផ្តើមចុះបញ្ជីជាពាណិជ្ជសញ្ញាឲ្យប្រើតាំងពីឆ្នាំ ១៩៨៥ ក្រោមឈ្មោះក្រុមហ៊ុន Theppornchai Industry Co., Ltd.។ ចាប់តាំងពីពេលនោះមក រោងចក្រទឹកត្រីនេះបានក្លាយជាប្រភពចំណូលសម្រាប់អ្នកនេសាទក្នុងស្រុក និងគ្រួសារកម្មកររាប់សិបគ្រួសារឯណោះ៕

រូបភាព៖BBC

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

សាស្ត្រាចារ្យមួយរូប ប្រាប់ត្រួសៗថា ពលរដ្ធថៃគាំទ្រសង្គ្រាម នឹងក្លាយជាជនរងគ្រោះរបស់អ្នកនយោបាយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម