ព័ត៌មានអន្ដរជាតិ
សាស្ត្រាចារ្យមួយរូប ប្រាប់ត្រួសៗថា ពលរដ្ធថៃគាំទ្រសង្គ្រាម នឹងក្លាយជាជនរងគ្រោះរបស់អ្នកនយោបាយ
សាស្ត្រាចារ្យម្នាក់ដែលមានឈ្មោះថា Pavin Chachavalpongpun បានប្រាប់ហេតុផលត្រួសៗចំពោះពលរដ្ធថៃដែលគាំទ្រសង្គ្រាមរវាងប្រទេសកម្ពុជា-ថៃ នោះពួកគេនឹងក្លាយជាជនរងគ្រោះឲ្យអ្នកនយោបាយ ឬជាអន្ទាក់ជាតិនិយម។ ជាពិសេសទៀតនោះ ថៃនឹងខាតបង់ផ្នែកយោធាដ៏សំខាន់ ព្រមទាំងផលវិបាកផ្នែកសេដ្ឋកិច្ចកំពុងមកជាបណ្ដើរៗ។

សាស្ត្រាចារ្យរូបនេះត្រូវបានគេដឹងថាជាមានចំណេះជំនាញដ៏ល្បីល្បាញ ដោយរូបលោកបានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនព្រមានដល់ពលរដ្ធថៃគ្រប់គ្នា ឲ្យដឹងអំពីការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នៃសង្គ្រាមមួយនេះ។ លោកបានចងក្រងទិន្នន័យពីភ្នាក់ងារសេដ្ឋកិច្ច និងអង្គការអន្តរជាតិ ដើម្បីបង្ហាញតួលេខដ៏គួរឲ្យព្រួយបារម្ភអំពីការខូចខាតកើតមានឡើងក្នុងប្រទេសថៃ។
នៅក្នុងនោះលោកបានចោទជាសំណួរថា តើអ្នកដឹងទេថាការធ្វើសង្គ្រាមប្រឆាំងនឹងកម្ពុជាមានការចំណាយខ្ពស់ណាស់? ដោយយោងតាមទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងសហព័ន្ធឧស្សាហកម្មថៃ បានបង្ហាញថា ជម្លោះនេះបានធ្វើឲ្យពាណិជ្ជកម្មតាមព្រំដែនជាប់គាំង ៩៩.៥% ដោយមានការខាតបង់ប្រមាណ ៥០០ លានបាតក្នុងមួយថ្ងៃ។
មជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ចនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃក៏បានព្យាករណ៍ថា ប្រសិនបើជម្លោះនៅតែបន្ត នេះនឹងបណ្តាលឲ្យខាតបង់តម្លៃនាំចេញជាង ៦៦ ពាន់លានបាត ហើយអាចធ្វើឲ្យផលិតផលក្នុងស្រុកសរុបរបស់ថៃធ្លាក់ចុះពី ០,៧៤% ទៅ ១,៥%នៅឆ្នាំ ២០២៦។
មិនតែប៉ុណ្ណោះ វិបត្តិកង្វះខាតកម្លាំងពលកម្មនៅតំបន់ភាគខាងកើតគឺធ្ងន់ធ្ងរ។ ផលប៉ះពាល់ដ៏សំខាន់មួយគឺការធ្វើមាតុភូមិនិវត្តន៍ពលករកម្ពុជាចំនួន ៧,៨ម៉ឺន ទៅ ៨ម៉ឺននាក់នៅពាក់កណ្តាលឆ្នាំ ២០២៥ ដែលប៉ះពាល់ដោយផ្ទាល់ដល់វិស័យកសិកម្ម (ចម្ការផ្លែឈើនៅខេត្តចន្ថាបុរី និងត្រាត) និងឧស្សាហកម្មនេសាទ ដោយសារកម្មករទាំងនេះមានចំនួន ៧០-៨០% នៃកម្លាំងពលកម្មក្នុងតំបន់ ដែលនាំឲ្យមានកង្វះខាតកម្លាំងពលកម្មភ្លាមៗ។
ដោយឡែក ទាក់ទងនឹងថាមពលនិងតំបន់ត្រួតស៊ីគ្នា ថៃបានផ្អាកការនាំចេញប្រេង ១០០% ទៅកាន់ប្រទេសកម្ពុជា ដើម្បីដាក់សម្ពាធលើពួកគេផ្នែកសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ នេះបានប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្ត និងបានបញ្ឈប់គម្រោងអភិវឌ្ឍន៍តំបន់ត្រួតស៊ីគ្នា (OCA) ដ៏ធំសម្បើមចំនួន ១០ ពាន់ពាន់លានបាតឯណោះ។
បន្ថែមពីនេះទៀតនោះ តំបន់ភាគឦសានភាគខាងត្បូងកំពុងរងទុក្ខវេទនា ដោយមានផ្ទះរាប់រយរាប់ពាន់ខ្នងត្រូវបានបំផ្លាញ និងផ្លាស់ទីលំនៅ។ ទាក់ទងនឹងមនុស្សធម៌ ជម្លោះនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅក្នុងខេត្តស៊ីសាកេត និងខេត្តសុរិន្ទ។ របាយការណ៍បង្ហាញថា មានជនភៀសខ្លួនជាង៣ម៉ឺននាក់ ហើយការខូចខាតទ្រព្យសម្បត្តិលើសពី ១០ ពាន់លានបាត ដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើថវិកាសង្គ្រោះរបស់រដ្ឋាភិបាលទាំងស្រុង។
ជាចុងក្រោយ សាស្ត្រាចារ្យរូបនេះបានផ្តល់ជាហេតុផលដល់ពលរដ្ធថៃ ដែលកំពុងសប្បាយអបអរនិងគាំទ្រសង្គ្រាម ដោយព្រមានថា ពួកគេនឹងក្លាយជាជនរងគ្រោះនៃអន្ទាក់របស់អ្នកនយោបាយដែលកេងប្រវ័ញ្ច «ជាតិនិយម» ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយមិនដឹងថាខ្លួនពួកគេផ្ទាល់នឹងទទួលបន្ទុករយៈពេលវែង និងបំណុលរយៈពេលវែងនៃសង្គ្រាមមួយនេះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មកស្គាល់មុខមាត់ពិតរបស់រដ្ឋបាល ត្រាំ ជាអ្នកមានបំផុតក្នុងប្រវត្តិសាស្ត្រ អាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


