Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្រ្តីការបរទេសហុងគ្រីចម្លងកូវីដដល់អ្នកការទូតក្នុងទីក្រុង បាងកក

បានផុស

នៅ

អ្នកការទូតហុងគ្រីម្នាក់បានឆ្លងជំងឺកូវីដ១៩បន្ទាប់ពីជិះឡាននិងទទួលទានអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីលោក Péter Szijjártó ដែលបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណានៅពេលទៅដល់ទីក្រុងបាងកក។

ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃអង្គារ នាយកក្របខណ្ឌជំងឺឆ្លងលោកវេជ្ជបណ្ឌិត Sophon Iamsirithavorn បានបង្ហាញពីដំណើររឿងរបស់អ្នកការទូតហុងគ្រីអាយុ៥៣ឆ្នាំម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីលោក Péter Szijjártó
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៣ខែវិច្ឆិកា អ្នកការទូតរូបនេះបានទៅទទួលរដ្ឋមន្ត្រីហើយពួកគេជិះឡានតែមួយ។ គាត់បាននាំរដ្ឋមន្រ្តីទៅកន្លែងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ Anantara Siam ហើយពួកគេបានទទួលទានអាហារថ្ងៃត្រង់រយៈពេលប្រហែល៣០នាទី។

នៅថ្ងៃទី៤ខែវិច្ឆិកា ការធ្វើតេស្តបង្ហាញថា រដ្ឋមន្រ្តីបានឆ្លងមេរោគ។ នៅថ្ងៃដដែលនោះ មនុស្សដែលមានទំនាក់ទំនងជាមួយគាត់ត្រូវបានគេស្នើសុំឲ្យនៅដាច់ដោយឡែកពីគ្នារួមទាំងអ្នកការទូតផងផងដែរ។ លោករដ្ឋមន្រ្តីបានចាកចេញទៅប្រទេសហុងគ្រីតាមយន្តហោះឯកជន។

នៅថ្ងៃទី៥ដល់៨ខែវិច្ឆិកា អ្នកការទូតរូបនេះបានឈប់សម្រាកនិងដាក់ខ្លួននៅដាច់ដោយឡែកពីគេក្នុងផ្ទះ។

នាយកក្របខណ្ឌជំងឺឆ្លងថៃលោកវេជ្ជបណ្ឌិត Sophon Iamsirithavorn

នៅថ្ងៃទី៩ខែវិច្ឆិកា អ្នកការទូតបានធ្វើតេស្តវិជ្ជមាននិងទទួលការព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura។ គាត់មិនបានបង្ហាញរោគសញ្ញាទេ។ មនុស្សដប់ប្រាំបីនាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់បានធ្វើតេស្តអវិជ្ជមាន។

លោកវេជ្ជបណ្ឌិត Sophon និយាយថា អ្នកការទូតរូបនេះបានស្ថិតនៅក្នុងប្រទេសថៃអស់រយៈពេលប្រមាណ២ឆ្នាំមកហើយដូច្នេះករណីរបស់គាត់ត្រូវបានចាត់ទុកជាការឆ្លងក្នុងសហគមន៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម