ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអឺរ៉ុបប្តូរទីកន្លែងប្រជុំពីហុងគ្រីដើម្បីតវ៉ាចំពោះជំហរលោក Orban
រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុប (EU) សម្រេចការផ្លាស់ប្តូរកិច្ចប្រជុំរបស់ខ្លួនចេញពីទីក្រុង ប៊ុយដាប៉ែស (Budapest) ទៅកាន់ទីក្រុងប្រ៊ុសសែលវិញ (Brussels) ដែលជាការតវ៉ាចំពោះការទូតមួយជុំវិញជំហររបស់ហុងគ្រីលើជម្លោះរបស់អ៊ុយក្រែននិងរុស្ស៊ី។

ដោយមានជំហរល្អូកល្អើនជាមួយរុស្ស៊ី និងចិន នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban កំពុងដឹកនាំប្រទេសហុងគ្រីដែលជាសមាជិករបស់សហភាពអឺរ៉ុប និងត្រូវជាប្រធានប្តូរវេនសម្រាប់កិច្ចប្រជុំនានារបស់សហភាពអឺរ៉ុបដែលមានជំហរប្រឆាំងដាច់ណាត់ចំពោះរុស្ស៊ីដែលលើកទ័ពចូលលុកលុយអ៊ុយក្រែនជាង២ឆ្នាំកន្លះ។
យោងតាមការផ្សាយរបស់DWរបស់អាល្លឺម៉ង់នៅថ្ងៃទី២៣ខែកក្កដានេះ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុប បានសម្រេចចិត្តរៀបចំកិច្ចប្រជុំដ៏សំខាន់មួយនៅទីក្រុងប្រ៊ុចសែល ជំនួសឱ្យទីក្រុងប៊ុយដាប៉ែស ក្នុងការតវ៉ាចំពោះការទូតដ៏អាក្រក់របស់ប្រទេសហុងគ្រីទាក់ទងនឹងអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ថ្មីៗនេះបានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ និងទីក្រុងប៉េកាំង សម្រាប់អ្វីដែលលោកបានពិពណ៌នាថាជា «បេសកកម្មសន្តិភាព»។ បច្ចុប្បន្នហុងគ្រីកាន់តំណែងជាប្រធានសហភាពអឺរ៉ុបវិលជុំ ហើយ នាយករដ្ឋមន្ត្រីហុងគ្រី ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងដ៏សែនកក់ក្តៅបំផុតជាមួយរុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប។
តាមការដកស្រង់របស់សារព័ត៌មានដដែល ប្រធានកិច្ចការបរទេសរបស់អឺរ៉ុប លោក Josep Borrell បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា៖«យើងត្រូវបញ្ជូនសញ្ញាមួយ ទោះបីជាវាជាសញ្ញានិមិត្តរូប»។
លោក Borrell បាននិយាយថា រដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់ បានរិះគន់យ៉ាងលើសលប់ចំពោះជំហររបស់ លោក Orban ប៉ុន្តែមានតែស្លូវ៉ាគីគាំទ្រជំហររបស់ហុងគ្រី។

ឆ្លើយតបចំពោះបញ្ហានេះ ហុងគ្រីបានថ្កោលទោសភ្លាមៗចំពោះការសម្រេចចិត្តផ្លាស់ប្តុរទីកន្លែងប្រជុំរបស់សមាជិករបស់អឹរ៉ុប។
រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto បាននិយាយថា៖«ជាការឆ្លើយតបដ៏អស្ចារ្យដែលពួកគេប្រកាន់យក។ ខ្ញុំមិនចង់ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកណាម្នាក់ទេ ប៉ុន្តែវាហាក់ដូចជានៅក្នុងកម្រិតមត្តេយ្យ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


