Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ​រៀបចំ​​សកម្មភាពយោធា​​នៅ​តំបន់​អាក់ទិក​ ចំពេលមាន​ភាពតានតឹងជាមួយអាមេរិក និងអឺរ៉ុប​

បានផុស

នៅ

អង្គ​ការណាតូ [NATO] បាន​ចាប់​ផ្តើម​ផែន​ការ​យោធា​សម្រាប់បេសកកម្ម​នៅតំបន់​អាក់ទិក ចំពេល​មាន​​ភាព​តាន​តឹង​រវាង​សហរដ្ឋអាមេរិក​ ​និង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ជុំវិញកោះ​​ Greenland ​របស់ប្រទេស​ដាណឺម៉ាក និង​ចង់​បាន​​ធ្វើជាកម្មសិទ្ធិ​ដោយសហរដ្ឋអាមេរិក​​។ នេះ​បើ​តាម​អ្នក​​នាំ​​ពាក្យ​​​​ទី​បញ្ជា​ការ​យោធា​​របស់​​សម្ព័ន្ធ​​ SHAPE កាល​​ពី​​ថ្ងៃ​​អង្គារ។

ឧត្តមនាវីឯក លោក Giuseppe Cavo Dragone ប្រចាំអង្គការណាតូ។ NATO OTAN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ម្តង​ហើយ​ម្តង​ទៀត​ ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ ​មាន​មហិច្ឆតា​ចង់​ទិញ​យក​កោះ​ Greenland ដោយ​ចោទ​ប្រកាន់​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ថា​មិនបាន​ការ​ពារ​​ឱ្យបានត្រឹមត្រូវ​ ចំពោះ​ដែនអាក់ទិកដ៏​ធំនេះ ​ប្រឆាំង​នឹង​រុស្ស៊ី​និង​ចិន។

ការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ជម្លោះ​ជា​មួយ​ទី​ក្រុង​ Copenhagen ក្នុង​ដែន​​ដី​​​ប្រទេស​របស់​ដាណឺម៉ាក ​និង​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​ជា​មួយ​ណា​តូ​។

​លោក​ Colonel Martin O’Donnell អ្នក​​នាំ​ពាក្យ​​​​ទីស្នាក់​ការ​​កំពូល​​សម្ព័ន្ធ​មិត្ត​​មហា​អំណាច​​អឺរ៉ុប​​ បាន​​និយាយ​​ដោយ​​បញ្ជាក់ជាមួយ​​​​របាយការណ៍​​របស់​​​ទស្សនា​វដ្ដី​​អាល្លឺម៉ង់​ Spiegel ថា​៖ «ផែនការ​កំពុង​ដំណើរ​ការ​ជាមួយ​​សកម្មភាព​​​ដ៏​ល្អ​ប្រសើរ​​របស់​អង្គ​ការ​ណាតូ​ ​មាន​ឈ្មោះ​ថា​ Arctic Sentry» ។

យ៉ាងណា រ៉យទ័រ មិន​អាច​សុំ​ការអធិប្បាយ​បន្ថែម​លើបញ្ហា​នេះទេ ដោយ​សារ​​​ផែន​ការនេះ​​ទើប​តែ​​បាន​​ចាប់​ផ្តើម។

បន្ទាប់​ពី​ជួប​លោក ដូណាល់ ត្រាំ នៅ​ទី​ក្រុង​ Davos ក្នុង​ខែមករា អគ្គ​លេខា​ធិការ​អង្គការ​ណាតូ​ លោក Mark Rutte បាន​និយាយ​ថា ពួកគេ​បាន​ពិភាក្សា​ពី​របៀប​ដែល​សម្ព័ន្ធមិត្ត​ណាតូ អាច​ធ្វើ​ការ​រួម​គ្នា​ ក្នុង​ការ​ធានា​សន្តិ​សុខ​តំបន់​អាក​ទិក។ ក្នុង​នោះ​​មិនមែន​ត្រឹម​តែ​ Greenland ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំង​ ៧ របស់​ណាតូ​ដែល​ស្ថិត​នៅក្នុង​​តំបន់​​អាក​ទិក​។​​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ដា​ណឺម៉ាក លោក​ Troels Lund Poulsen បាន​និយាយ​​នៅ​​បណ្តាញ​សង្គម X ថា​៖ « វា​ពិត​ជារឿង​ល្អ​ណាស់​ ​ដែល​ផែន​ការ​យោ​ធា​សម្រាប់​បេសកកម្ម​របស់​ណាតូ​កំពុង​ដំណើរ​ការ​។ វា​មាន​សារៈ​សំខាន់ ដែល​យើង​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​សម្ព័ន្ធមិត្ត​ណា​តូ​របស់​យើង ដើម្បី​បង្កើន​សន្តិ​សុខ​នៅក្នុងតំបន់​អាក់ទិក និង​អាត្លង់​ទិក​ខាងជើង» ។

យ៉ាងណា​គេ​មិន​ច្បាស់​ភ្លាមៗ​ថា​រដ្ឋ​មន្ត្រី​ការពារជាតិ​ណាតូ​នឹង​ពិភាក្សា​ពីប្រធានបទ​នេះ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ទី ១២ ខែកុម្ភៈ​ នៅ​ទី​ក្រុង​ប្រ៊ុច​សែល​ដែរ​ឬយ៉ាងណា​។

គួរ​បញ្ជាក់​ថា នៅ​ក្រោម​ច្បាប់​របស់​សម្ព័ន្ធ​ភាព មេ​បញ្ជា​ការ​សម្ព័ន្ធ​មិត្ត​កំពូល​របស់​អង្គការ​ណាតូ​-អឺរ៉ុប ឧត្តម​សេនីយ​អាមេរិក លោក​ Alexus Grynkewich មាន​សិទ្ធិ​អំណាច​ក្នុង​ការរៀប​ចំផែន​ការ និង​អនុវត្ត​​ «ការ​យល់​ដឹង​អំពី​ស្ថាន​ភាព​ និង​ការត្រៀម​ខ្លួនទុកមុន» ដោយ​មិន​ត្រូវ​ការ​ការ​យល់​ព្រម​ជា​ឯកច្ឆ័ន្ទ​ពី​សម្ព័ន្ធ​មិត្ត​ណាមួយ​ឡើយ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម