ព័ត៌មានអន្ដរជាតិ
រកឃើញស្លាបព្រាក្នុងធាតុពលទាហានថៃម្នាក់ សង្ស័យរងទារុណកម្មព្រៃផ្សៃក្នុងជួរកងទ័ព
ការបាត់បង់ជីវិតរបស់ពលទាហាន Pecharat Kamlangying បានបង្កឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងជុំវិញការធ្វើទារុណកម្មក្នុងជួរកងទ័ពថៃ បន្ទាប់ពីមានការរកឃើញស្លាបព្រាធ្វើពីលោហៈមួយនៅក្នុងធាតុអ្នកស្លាប់ក្រោយបូជាសព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Equirer នាថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៦។

ទោះបីជាកងទ័ពអះអាងថា ការស្លាប់ក្នុងអំឡុងពេលជាប់ពិន័យនេះបណ្តាលមកពីខ្សោយបេះដូង និងគ្មានវត្ថុចម្លែកក្នុងខ្លួនក៏ដោយ ក៏រដ្ឋមន្ត្រីការពារជាតិលោក Natthapon Nakpanich បានចេញមុខសន្យាថា បើរកឃើញភស្តុតាងនៃការធ្វើបាបមែន នោះអ្នកពាក់ព័ន្ធនឹងត្រូវកាត់ទោសតាមច្បាប់ប្រឆាំងការធ្វើទារុណកម្ម។
ភាគីបក្សប្រឆាំង និងក្រុមគ្រួសារជនរងគ្រោះ បានបង្កើនការទាមទារឲ្យមានតម្លាភាព ដោយចោទសួរថា ហេតុអ្វីបានជាអ្នកជាប់ឃុំត្រូវបានអនុញ្ញាតឲ្យកាន់ស្លាបព្រាដែលគេអាចយកទៅច្នៃជាអាវុធបាន។ ពួកគេបានទាមទារឲ្យបង្ហាញវីដេអូសុវត្ថិភាព (CCTV) និងកំណត់ត្រាវេជ្ជសាស្ត្រដែលត្រឹមត្រូវ ព្រោះរូបភាព X-ray ដែលបានបញ្ចេញពីមុនខ្វះព័ត៌មានអត្តសញ្ញាណ។
លោក Natthapon បានទទួលស្គាល់ថា ដ្បិតកងទ័ពធ្លាប់ទទួលបានការកោតសរសើរចំពោះប្រតិបត្តិការនៅតាមព្រំដែនកម្ពុជាក៏ដោយ តែការចោទប្រកាន់ពីការធ្វើទារុណកម្មបែបនេះ កំពុងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះស្ថាប័នយ៉ាងធ្ងន់ធ្ងរ។
ក្រសួងការពារជាតិថៃបានផ្តល់ឱកាសឲ្យក្រុមគ្រួសារស្វែងរកការពិនិត្យបន្ថែមពីភាគីឯករាជ្យ បើនៅតែមានមន្ទិលសង្ស័យ។ ខណៈការស៊ើបអង្កេតកំពុងបន្ត ករណីនេះបានរងការរិះគន់យ៉ាងចាស់ដៃ ដែលទាមទារឲ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើការដាក់ពិន័យក្នុងជួរយោធា ដើម្បីបង្ការកុំឲ្យមានការធ្វើទារុណកម្ម និងអំពើហិង្សាក្រៅច្បាប់តទៅទៀត៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


