ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ស្លាប់មនុស្សយ៉ាងហោច៥៧នាក់ និងរាប់សិបនាក់របួសពីការវាយប្រហារចំសាលារៀន
ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់នៅថ្ងៃទី២៨ខែកុម្ភៈនេះ បានបង្កើតឲ្យមានអស្ថិរភាពយ៉ាងខ្លាំងនៅតំបន់មជ្ឈឹមបូព៌ា នៅក្នុងនោះ ក៏មានការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសជាច្រើនក្នុងតំបន់។

ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៥៧នាក់។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ដែលយោងបន្តពីការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន IRNA របស់ប្រទេសអ៊ីរ៉ង់។
ការវាយប្រហារនោះទៀតសោត ក៏បានបង្កឲ្យមានរបួសដល់ប្រជាជន៤៥នាក់ នៅឯសាលាសិស្សនារីនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
ប៉ុន្តែប្រភពព័ត៌មាន ដែលដកស្រង់ដោយ KODEW ដែលស្រង់ផ្សាយពីបណ្តាញសារព័ត៌មានក្នុងតំបន់ បានឲ្យដឹងថា សិស្សសាលាយ៉ាងហោច៥១នាក់ត្រូវបានសម្លាប់ និងប្រមាណ៦០នាក់បានរងរបួសពីការវាយប្រហារនៅទីតាំងសាលានៅខេត្ត Hormozgan ភាគខាងត្បូងប្រទេស។
ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក អ៊ីរ៉ង់បានឆ្លើយតបវិញដោយការវាយប្រហារមីស៊ីលហ្វូងសំដៅទៅទីក្រុងយ៉ាងហោចណាស់២របស់អ៊ីស្រាអែល និង ការបាញ់មីស៊ីល និងដ្រូនអត្តឃាតទៅកម្ទេចមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជាច្រើន ដូចជា អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉េត អ៊ីរ៉ាក់ កាតា ជាដើម។
ការវាយប្រហាររបស់អ៊ីរ៉ង់ មិនទាន់មានរបាយការណ៍អំពីការស្លាប់ និងទំហំនៃការខូចខាតនៅឡើយទេ។
ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សុទ្ធតែបានអះអាងពីការលុបបំបាត់មេគ្រោះនៃការគំរាមកំហែងផ្នែកសន្តិសុខដោយសារតែការចោទប្រកាន់អ៊ីរ៉ង់ប៉ងផលិតអាវុធនុយក្លេអ៊ែរ។ ផ្ទុយទៅវិញ រុស្ស៊ីនិងចិនបានថ្កោលទៅអាមេរិកនិងអ៊ីស្រាអែលចំពោះការបើកការវាយប្រហារនេះ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


