ព័ត៌មានអន្ដរជាតិ
ត្រាំ អះអាងថា អ៊ីរ៉ង់ កំពុងអស់ទាំងមីស៊ីលបាញ់ អស់ទាំងកន្លែងបាញ់
ស្របពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើងៗ ដោយអ៊ីរ៉ង់ បើកការវាយប្រហារលើប្រទេសជាច្រើនដែលមានមូលដ្ឋានយោធាអាមេរិកនោះ ពេលនេះមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ អះអាងថា ទីក្រុងតេហេរ៉ង់ កំពុងអស់ទាំងមីស៊ីលបាញ់ អស់ទាំងកន្លែងបាញ់។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Politico ផ្សាយកាលពីថ្ងៃអង្គារទី៣ខែមីនា ប្រធានាធិបតីអាមេរិក និយាយថា៖ «របបអ៊ីរ៉ង់ កំពុងត្រូវកម្ទេចយ៉ាងខ្ទេចខ្ទី។ ពួកគេកំពុងតែអស់គ្រាប់ ហើយក៏កំពុងតែអស់កន្លែងសម្រាប់បាញ់មីស៊ីលដែរ ពីព្រោះពួកគេកំពុងត្រូវបានបំផ្លាញយ៉ាងដំណំ»។
ការបញ្ជាក់របស់លោកត្រាំ កើតឡើងស្របពេលកងកម្លាំងការពារអ៊ីស្រាអែល IDF ក៏អះអាងដែរថា ចាប់តាំងពីខ្លួនរួមដៃជាមួយអាមេរិក បើកប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់មក មានឧបករណ៍បាញ់មីស៊ីលប្រមាណ ៣០០គ្រឿង ត្រូវបានបំផ្លាញ។
មុននេះ លោកត្រាំ បានអួតក្តែងៗរួចទៅហើយថា៖ «ទោះធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់រហូត ក៏អាមេរិកមិនអស់អាវុធដែរ»។

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social នៅថ្ងៃអង្គារទី៣ខែមីនាឆ្នាំ២០២៦ ប្រមុខសេតវិមានវ័យ៧៩ឆ្នាំរូបនេះ លើកឡើងថា៖ ស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក ទាំងធុនមធ្យមនិងធុនធ្ងន់ មិនដែលមានច្រើនឬល្អប្រសើរជាងពេលនេះឡើយ។ ដូចដែលគេបានជម្រាបខ្ញុំនៅថ្ងៃនេះ យើងមានការផ្គត់ផ្គង់អាវុធទាំងនេះស្ទើរតែគ្មានដែនកំណត់។ សង្គ្រាមអាចប្រយុទ្ធបានជារៀងរហូត និងប្រកបដោយជោគជ័យយ៉ាងខ្លាំង ដោយគ្រាន់តែប្រើប្រាស់ការផ្គត់ផ្គង់ទាំងនេះ។
យោងតាមលោកត្រាំ, «ចំពោះអាវុធធុនធ្ងន់វិញ យើងមានស្តុកល្អបង្គួរ ប៉ុន្តែមិនទាន់ដល់កម្រិតដែលយើងចង់បាននៅឡើយទេ។ អាវុធកម្រិតខ្ពស់បន្ថែមជាច្រើនទៀតត្រូវបានរក្សាទុកក្នុងបណ្ដាប្រទេសនៅជិតខាង»។
ក្នុងការបង្ហោះនោះផងដែរ លោកត្រាំ បានឆ្លៀតស្តីបន្ទោសអតីតប្រធានាធិបតី ចូ បៃដិន ដែលចំណាយពេលនិងលុយកាក់របស់អាមេរិក ប្រគល់អ្វីៗគ្រប់យ៉ាងទៅឲ្យមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី អស់តម្លៃរាប់រយពាន់លានដុល្លារទាំងឥតប្រយោជន៍៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


