ព័ត៌មានអន្ដរជាតិ
នយោបាយថៃ នៅតែជាប់គាំង ឈានដល់ការកើតមានជម្លោះផ្ទៃក្នុង
ដ្បិតការបោះឆ្នោតថៃ បានបញ្ចប់ទៅជាងមួយខែមកហើយក៏ដោយ ប៉ុន្តែនយោបាយក្នុងប្រទេសនេះ នៅតែជាប់គាំង ជាពិសេសពាក់ព័ន្ធការបង្កើតគណរដ្ឋមន្ត្រីថ្មី ដោយពេលនេះ មានគណបក្សប្រឆាំងជាបន្តបន្ទាប់ បានចេញមុខជំទាស់និងវាយប្រហារខ្លាំងៗទៅលើគណបក្សជាប់ឆ្នោត កើតជាជម្លោះផ្ទៃក្នុង។

គណបក្សភូមិចៃថៃរបស់លោក អានុទីន ឆាន់វីរៈគុល បានទទួលជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិ ប៉ុន្តែលទ្ធផលនោះ ត្រូវគេបរិហាថា ជាការទិញសំឡេងឆ្នោតនិងមានការចោទប្រកាន់ជាច្រើន អំពីការក្លែងបន្លំលទ្ធផល។
ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលថ្មី ពេលនេះគណបក្ស Klatham អះអាងថា ខ្លួនទំនងជានឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមឡើយ ហើយប្រកាសយ៉ាងដាច់អហង្ការថា ខ្លួននឹងធ្វើជាគណបក្សប្រឆាំង ដ្បិតពីមុនធ្លាប់មានសម្ព័ន្ធភាពជាមួយគណបក្សភូមិចៃថៃក៏ពិតមែន។
Thammanat Prompao គឺជាអ្នកមានឥទ្ធិពលនៅពីក្រោយបក្ស Klatham ហើយលោកធ្លាប់ជាមិត្តភក្តិនយោបាយដ៏ជិតស្និទ្ធជាមួយ អានុទីន។ អ្នកទាំងពីរ ធ្លាប់ធ្វើការជាមួយគ្នាយ៉ាងជិតដិតក្នុងនាមជារដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីតែមួយ។

យ៉ាងណា ទោះធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ន សម្ព័ន្ធភាពនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ជាក់ស្តែងបន្ទាប់ពីគណបក្សភូមិចៃថៃ ទទួលជ័យជម្នះ, អានុទីន ហាក់ដូចជាមានអំណាចពេញដៃក្នុងការជ្រើសរើសដៃគូថ្មី ហើយក្រោយមក ក៏មានការឌឺដងគ្នាទៅមកឥតឈប់ឈរ។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ លោក Pai Leeke អគ្គលេខាធិការបក្ស Klatham លើកឡើងថា ខាងភូមិចៃថៃមិនបានទាក់ទងមកខាង Klatham ឡើយ ជុំវិញការបង្កើតរដ្ឋាភិបាលចម្រុះ ដែលនេះសបញ្ជាក់ថា សម្ព័ន្ធភាពចាស់ប្រហែលជាត្រូវរលាយ ឬត្រូវបានគេផាត់ចេញពីការបង្កើតរដ្ឋាភិបាលថ្មីបាត់ទៅហើយ។

តាមសម្តីលោក Pai, ដ្បិតសភាតំណាងរាស្ត្រមិនទាន់បើកសម័យប្រជុំ ហើយនៅមានពេលវេលាមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីក៏ពិតមែន ប៉ុន្តែភាពស្ងប់ស្ងាត់ដែលកំពុងបន្តនេះ គឺជាសញ្ញាបង្ហាញឲ្យឃើញនូវអ្វីម្យ៉ាងហើយ។ គណបក្ស Klatham តែងតែគោរពសិទ្ធិរបស់គណបក្សដែលទទួលបានការគាំទ្រច្រើនជាងគេ ក្នុងការដឹកនាំការបង្កើតរដ្ឋាភិបាលចម្រុះ។
លោកបន្តថា៖ «ប្រសិនបើពិតជាមានបំណងចង់បន្តធ្វើការងារជាមួយគ្នាមែន បន្ទាប់ពីរយៈពេល ៤ ខែកន្លងមកក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះ វាមិនគួរណាមានភាពស្ងប់ស្ងាត់ដល់ថ្នាក់នេះទេ»។
ទន្ទឹមនោះដែរ គណបក្សប្រឆាំងមួយទៀត គឺគណបក្សប្រជាជន បានអំពាវនាវដល់រដ្ឋាភិបាលដែលត្រៀមនឹងចូលកាន់តំណែង និងសភាទើបជាប់ឆ្នោត ឲ្យផ្តល់តម្លៃដល់លទ្ធផលនៃប្រជាមតិកន្លងមក ហើយបន្តសម្រេចការងារលើការតាក់តែងរដ្ឋធម្មនុញ្ញថ្មី។ បក្សនេះព្រមានថា រាល់ការយឺតយ៉ាវ គឺជាការមើលរំលងឆន្ទៈរបស់ពលរដ្ឋ។

សូមជម្រាប, សភាថ្មីរបស់ថៃ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី១៤ខែមីនា បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន ដែលគណបក្ស ភូមិចៃថៃ ជាអ្នកឈ្នះដោយទទួលបានអាសនៈចំនួន១៩១ ក្នុងចំណោមអាសនៈសរុបចំនួន៥០០។
សភាដែលទើបបង្កើតនេះ នឹងជួបប្រជុំគ្នានៅថ្ងៃទី១៥ខែមីនា ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសភា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


