Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សប្រឆាំងមីយ៉ាន់ម៉ាមិនទទួលស្គាល់ការបោះឆ្នោត

បានផុស

នៅ

គណបក្សប្រឆាំងដែលគាំទ្រដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងមិនទទួលស្គាល់ការបោះឆ្នោតដែលរៀបចំឡើងនៅដើមសប្តាហ៍នេះទេហើយបានជំរុញឲ្យអាជ្ញាធររៀបចំការបោះឆ្នោតមួយផ្សេងទៀត។

គណបក្សសាមគ្គីភាពនិងការអភិវឌ្ឍសហព័ន្ធ (USDP) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការបោះឆ្នោតនេះត្រូវបានធ្វើឡើងដោយមិនសមរម្យហើយគណបក្សបានស្នើសុំឲ្យគណៈកម្មការរៀបចំការបោះឆ្នោតដំណើរការការបោះឆ្នោតឡើងវិញ។

អ្នកគាំទ្រគណបក្សកាន់អំណាច សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី កំពុងនាំមុខនៅក្នុងលទ្ធផលដំបូងហើយគណបក្សនេះបានអះអាងជ័យជម្នះរួចទៅហើយ។

អ្នកនាំពាក្យគណបក្សលោក Myo Nyunt បានប្រាប់ Reuters ថា របាយការណ៍ផ្ទៃក្នុងបង្ហាញថា NLD បានឈ្នះអាសនៈចំនួន៣២២នៅក្នុងសភាដែលត្រូវការបើទោះបីជាពុំមានលទ្ធផលផ្លូវការណាមួយត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតក៏ដោយ។

លោកនិយាយថា “យើងសូមអរគុណប្រជាជន។ សម្រាប់ប្រជាជន សម្រាប់គណបក្ស នេះគឺជាលទ្ធផលនៃការបោះឆ្នោតដ៏គួរឲ្យចាប់អារម្មណ៍”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម