Connect with us

ព័ត៌មានអន្ដរជាតិ

នាវាផ្ទុកយន្តហោះអាមេរិកទី៣ ចូលដល់ តំបន់ទទួលខុសត្រូវរបស់ CENTCOM កៀក អ៊ីរ៉ង់

បានផុស

នៅ

នាវាផ្ទុកយន្តហោះរបស់អាមេរិកមួយគ្រឿងទៀតគឺ USS George H.W. Bush (CVN-77) បានធ្វើដំណើរទៅដល់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្ដាល CENTCOM នៅកៀកប្រទេសអ៊ីរ៉ង់ហើយ ដែលនេះជាការបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅតំបន់មជ្ឈិមបូព៌ា។

នាវាផ្ទុកយន្តហោះ USS George H.W. Bush (រូប៖ CENTCOM)

តាមការផ្សាយរបស់ Business Insider នៅថ្ងៃសុក្រទី២៤ខែមេសាឆ្នាំ២០២៦ នេះគឺជាការដាក់ពង្រាយនាវាផ្ទុកយន្តហោះទី ៣ ក្នុងតំបន់តែមួយ ដែលជាការពង្រីកឥទ្ធិពលជើងទឹកដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

CENTCOM ក៏បានប្រកាសពីការមកដល់នៃនាវា Bush ក្នុងមហាសមុទ្រឥណ្ឌាដែរ កាលពីថ្ងៃព្រហស្បតិ៍។ នាវាផ្ទុកយន្តហោះនេះបានចាកចេញពីរដ្ឋ Virginia នៅចុងខែមីនា ហើយធ្វើដំណើរជុំវិញឆ្នេរសមុទ្រអាហ្វ្រិក។

គោលបំណងនៃការដាក់ពង្រាយនេះ ត្រូវបានគេដឹងថាជាការបង្ហាញសាច់ដុំយោធា ដើម្បីដាក់សម្ពាធអ៊ីរ៉ង់ឲ្យយល់ព្រមតាមលក្ខខណ្ឌចរចារបស់អាមេរិក និងដើម្បីឆ្លើយតបទៅនឹងការដែលអ៊ីរ៉ង់រឹបអូសកប៉ាល់អន្តរជាតិកាលពីពេលថ្មីៗនេះ។

ម្យ៉ាង វាក៏ជាការពង្រឹងសមត្ថភាពដល់កងទ័ពអាមេរិកក្នុងការបិទខ្ទប់ ដើម្បីរារាំងកប៉ាល់ដឹកប្រេង ឬនាវាដែលសង្ស័យថាផ្ដល់ជំនួយដល់អ៊ីរ៉ង់ផងដែរ។

សហរដ្ឋអាមេរិកបានចាប់ផ្តើមចល័តនាវានិងយន្តហោះចម្បាំងចូលទៅក្នុង និងជុំវិញតំបន់មជ្ឈិមបូព៌ា តាំងពីមុនពេលចាប់ផ្តើម «ប្រតិបត្តិការ Epic Fury» មកម្ល៉េះ ដែលនេះគឺជាការបង្កើនកម្លាំងទ័ពអាមេរិកដ៏ធំបំផុតនៅក្នុងតំបន់ ចាប់តាំងពីឆ្នាំ ២០០៣ មក។

បច្ចុប្បន្ន នាវាផ្ទុកយន្តហោះទាំង ៣ របស់អាមេរិក កំពុងស្ថិតនៅទីតាំងយុទ្ធសាស្ត្រផ្សេងៗគ្នា ដូចជា USS George H.W. Bush កំពុងស្ថិតនៅមហាសមុទ្រឥណ្ឌា, USS Abraham Lincoln កំពុងស្ថិតនៅសមុទ្រអារ៉ាប់ និង USS Gerald R. Ford កំពុងស្ថិតនៅសមុទ្រក្រហម៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម