Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសថា មេដឹកនាំអ៊ីស្រាអែលនិងលីបង់ នឹងបំពេញទស្សនកិច្ចនៅសេតវិមាន 

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា មេដឹកនាំអ៊ីស្រាអែលនិងលីបង់ នឹងមកបំពេញទស្សនកិច្ចនៅសេតវិមាន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ថ្លែងក្នុងសេតវិមាន ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា ប្រធានាធិបតីលីបង់ Joseph Aoun និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងបំពេញទស្សនកិច្ច ខណៈសហរដ្ឋអាមេរិក មានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពជានិរន្តរ៍ នឹងលេចចេញជារូបរាង។

រឿងនេះកើតឡើង បន្ទាប់ពីលោក ត្រាំ  ប្រកាសបន្តបទឈប់បាញ់រយៈពេល៣សប្តាហ៍ទៀត រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា នៃប្រទេសលីបង់។

(រាប់ពីឆ្វេងទៅស្តាំ) ប្រធានាធិបតីលីបង់ Joseph Aoun, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (រូប៖ Reuters)

ក្រោយពេលមន្ត្រីអ៊ីស្រាអែលនិងលីបង់ ជួបចរចាគ្នានៅការិយាល័យពងក្រពើ, លោកត្រាំក៏បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមេសាឆ្នាំ២០២៦ ថា៖ «កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ! សហរដ្ឋអាមេរិកនឹងធ្វើការជាមួយលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា។ បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវពន្យារពេល បីសប្តាហ៍បន្ថែមទៀត»។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលព្រមានថា ខ្លួនរក្សាសិទ្ធិក្នុងការវាយប្រហារវិញភ្លាមៗ ប្រសិនបើក្រុមហេសបូឡា រំលោភបទឈប់បាញ់ ឬព្យាយាមដឹកជញ្ជូនសព្វាវុធ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម