ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអេស្ប៉ាញ ធានាថា អេស្ប៉ាញជាសមាជិកណាតូដ៏គួរឲ្យទុកចិត្ត
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានលើកឡើងថា ប្រទេសអេស្ប៉ាញគឺជា «សមាជិកណាតូដ៏គួរឲ្យទុកចិត្ត» បន្ទាប់ពីមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាព្យួរសមាជិកភាពរបស់ខ្លួន ក្នុងនាមជាសម្ព័ន្ធមិត្តនៅក្នុងសម្ព័ន្ធភាពយោធានៃអង្គការណាតូ (NATO)។

យោងតាមការចុះផ្សាយដោយ BBC លោក Sanchez បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសស៊ីប (Cyprus) កាលពីថ្ងៃទី២៤ខែមេសាថា «ប្រទេសអេស្ប៉ាញគឺជាសមាជិកដែលអាចទុកចិត្តបានរបស់អង្គការណាតូ» ដោយសង្កត់ថា ទីក្រុងម៉ាឌ្រីដកំពុងបំពេញកាតព្វកិច្ចពេញលេញរបស់ខ្លួន! ដូច្នេះហើយ ខ្ញុំមិនមានការព្រួយបារម្ភទាល់តែសោះ»។
ការអត្ថាធិប្បាយរបស់លោក Sanchez បានកើតឡើងភ្លាមៗ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា មន្ទីរបញ្ចកោណមានអ៊ីមែលផ្ទៃក្នុងដែលគូសបញ្ជាក់ពីវិធានការដែលអាចធ្វើទៅបានប្រឆាំងនឹងសម្ព័ន្ធមិត្តដែលមិនគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក រួមទាំងប្រឆាំងនឹងប្រទេសអេស្ប៉ាញផងដែរ។
លោក Sanchez បានបន្តថា «យើងមិនធ្វើសកម្មភាពលើអ៊ីមែលដែលលេចធ្លាយទេ ប៉ុន្តែផ្អែកលើឯកសារផ្លូវការ និងជំហររបស់រដ្ឋាភិបាល ដែលក្នុងករណីនេះគឺសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា ទីក្រុងម៉ាឌ្រីដរក្សាជំហរនៃ កិច្ចសហប្រតិបត្តិការដាច់ខាតជាមួយសម្ព័ន្ធមិត្ត ប៉ុន្តែតែងតែស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិជានិច្ច៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


