ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអេស្ប៉ាញ អំពាវនាវឲ្យចិនដើរតួនាទីកាន់តែសកម្មលើឆាកអន្តរជាតិ
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងកាលពីថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ថា ប្រទេសចិនគួរតែបង្កើនតួនាទីឲ្យកាន់តែសំខាន់ក្នុងកិច្ចការសកល រួមទាំងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ សន្តិសុខ ការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងវិសមភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

លោក Sanchez បានបញ្ជាក់ថា អឺរ៉ុបក៏នឹងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាទ្វេដងផងដែរ នៅពេលដែលសហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពីតួនាទីជាអ្នកដឹកនាំលើវិស័យសំខាន់ៗជាច្រើន។
ការថ្លែងរបស់លោក Sanchez ដែលជាដំណើរទស្សនកិច្ចលើកទីបួនក្នុងរយៈពេលបួនឆ្នាំមកនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលរដ្ឋាភិបាលលោកខាងលិចជាច្រើន កំពុងព្យាយាមរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទោះបីជាមានភាពតានតឹងផ្នែកសន្តិសុខ និងពាណិជ្ជកម្មក៏ដោយ។ អេស្ប៉ាញ ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលគាំទ្រយ៉ាងខ្លាំងដល់ការពង្រីកពាណិជ្ជកម្ម និងចាត់ទុកចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ជាជាងការចាត់ទុកជាគូប្រជែងផ្នែកសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយ។
ក្នុងសុន្ទរកថានោះ លោក Sanchez បានលើកឡើងថា ចិនអាចធ្វើបានច្រើនជាងនេះក្នុងការចូលរួមដោះស្រាយវិបត្តិអាកាសធាតុ ការលើកកម្ពស់សុខភាពសកល ការគ្រប់គ្រងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ដោយការទទួលខុសត្រូវ ក៏ដូចជាបញ្ហាអាវុធនុយក្លេអ៊ែរផងដែរ។ លោកបានកោតសរសើរចំពោះការដែលចិនបានទាមទារឲ្យមានការគោរពច្បាប់អន្តរជាតិ និងការបញ្ចប់ជម្លោះនៅលីបង់ អ៊ីរ៉ង់ ហ្គាហ្សា តំបន់វេសប៊ែង និងអ៊ុយក្រែន។
ក្រៅពីកិច្ចការនយោបាយ ដំណើរទស្សនកិច្ចនេះក៏ផ្តោតសំខាន់លើសេដ្ឋកិច្ចផងដែរ។ លោក Sanchez បានលើកឡើងថា ចិនបានរួមចំណែកដល់ទៅ ៧៤ភាគរយនៃឱនភាពពាណិជ្ជកម្មសរុបរបស់អេស្ប៉ាញ។ អេស្ប៉ាញសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលបានកើនឡើងទ្វេដងក្នុងរយៈពេលបួនឆ្នាំទៅដល់ជិត ៥០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។ អេស្ប៉ាញកំពុងសម្លឹងមើលការបង្កើនការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មទៅកាន់ប្រទេសចិន ដើម្បីទូទាត់ជាមួយបរិមាណនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ពីចិនវិញ។
តាមគម្រោង លោក Sanchez នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារនេះ ដើម្បីផ្តោតលើបញ្ហាភូមិសាស្ត្រនយោបាយ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងបង្ហាញពីមាគ៌ាដ៏ទូលំទូលាយសម្រាប់ទំនាក់ទំនងដ៏រឹងមាំរវាងចិន និងអឺរ៉ុប ក្នុងគ្រាដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


