ព័ត៌មានអន្ដរជាតិ
អាយុជាង១០០ លោកយាយអេស្បាញមួយរូប ប្រាប់អាថ៌កំបាំង៤យ៉ាង ជាទម្លាប់សាមញ្ញបំផុត
លោកយាយ Felisa González Domínguez កើតក្នុងឆ្នាំ ១៩២៤ នៅ O Irixo, Galicia ភាគពាយ័ព្យនៃប្រទេសអេស្បាញ ឥឡូវនេះគាត់មានអាយុ ១០១ ឆ្នាំ ហើយនៅតែមានសុខភាពល្អ និងតែងតែធ្វើការនៅកសិដ្ឋាន ហើយតែងតែដោតម្ជុលដោយមិនពាក់វ៉ែនតាទាល់តែសោះ។
លោកយាយអាយុ ១០១ឆ្នាំ ទម្លាយអាថ៌កំបាំង ៤យ៉ាង ងាយៗដើម្បីរស់នៅបានអាយុយឺនយូរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍៤ដែលដូនចាស់បានអនុវត្តពេញមួយជីវិត ។

គាត់បានលាតត្រដាងថា គន្លឹះនៃអាយុវែងគឺ «ការប្រឹងប្រែង ញ៉ាំអាហារឲ្យបានល្អ និងចៀសវាងគ្រឿងស្រវឹង» និងកាត់បន្ថយការប្រើប្រាស់អំបិល។ លើសពីនេះ លោកយាយមានវិន័យយ៉ាងតឹងរ៉ឹងក្នុងជីវិត ភ្ញាក់ពីគេងរៀងរាល់ព្រឹកនៅម៉ោងប្រហែល ៨ និង៣០នាទីព្រឹក ហើយចាប់ផ្តើមថ្ងៃជាមួយនឹងអាហារពេលព្រឹកដដែលៗ ជារៀងរាល់ថ្ងៃ គឺទឹកដោះគោលាយជាមួយកាកាវ និងនំប៉័ង ទោះបីជាភេសជ្ជៈកាកាវមានជាតិស្ករច្រើន ប៉ុន្តែកាកាវសម្បូរទៅដោយសារធាតុ flavanols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ការរត់ឈាម សម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។
បន្ទាប់ពីអាហារពេលព្រឹក លោកយាយ Felisa នឹងចេញទៅធ្វើការនៅវាលស្រែ និយាយជាមួយអ្នកជិតខាង ហើយត្រឡប់ទៅផ្ទះវិញសម្រាប់អាហារថ្ងៃត្រង់ចន្លោះម៉ោង ១:០០ ដល់ ១:3៣០ រសៀល។ ដែលជាធម្មតាជាសាច់ បន្លែពីសួនរបស់គាត់ និងស៊ុតចិញ្ចឹមដោយខ្លួនឯង។ បន្ទាប់មកគាត់នឹងសម្រាកយកកម្លាំង ហើយវិលត្រឡប់ទៅធ្វើការនៅកសិដ្ឋានវិញរហូតដល់ម៉ោងប្រហែល ៨ យប់ ដែលជាទម្លាប់ប្រចាំថ្ងៃដ៏សាមញ្ញ ប៉ុន្តែមានថាមពល។ ពេលមកដល់ផ្ទះ គាត់នឹងញ៉ាំអាហារពេលល្ងាច មើលទូរទស្សន៍មួយម៉ោងឬពីរម៉ោង ទើបចូលគេងនៅម៉ោង ១០ យប់ឬ ១១:០០ យប់ ។
មិនតែប៉ុណ្ណោះ លោកយាយ Felicia ក៏គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ កាលពីពេលថ្មីៗនេះ គាត់បានសម្រេចចិត្តទិញកសិដ្ឋានបន្ថែម ដើម្បីបើកកសិដ្ឋានចំនួនពីរទៀត។ ផលិតផលដែលដាំដុះរួមមាន ខ្ទឹម ដំឡូង ស្ពៃក្តោប សណ្តែក និងប៉េងប៉ោះ ដែលខ្លះមានទម្ងន់ជាងកន្លះគីឡូក្រាម។ ជារឿយៗស្រ្តីអាយុវែងនេះតែងតែចែករំលែកផលិតផលរបស់គាត់ជាមួយអ្នកជិតខាងដើម្បីបង្កើតមិត្តភាព និងថែរក្សាគ្នាទៅវិញទៅមក។
ថ្វីដ្បិតតែលោកយាយមានវ័យចំណាស់ក៏ដោយ ក៏គាត់អាចកាប់ឈើ ដោតម្ជុ ដោយអំបោះស ដោយមិនបាច់ពាក់វ៉ែនតាទេ។ កត្តាមួយទៀតដែលធ្វើឲ្យជីដូនរស់រវើក គឺជីវិតសង្គម។ គាត់ក៏រក្សាទំនាក់ទំនងជាមួយកូនប្រសា ចៅស្រី និងអ្នកជិតខាងដោយនិយាយថា ការនិយាយជាមួយគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់។
ទោះបីជាមនុស្សជាច្រើនដែលមានអាយុដូចគ្នាចាប់ផ្តើមមានបញ្ហាការស្តាប់ក៏ដោយ ពួកគេក្លាយជាមនុស្សចាស់ដែលឯកោ។ ប៉ុន្តែលោកយាយ Felicia ទទូចថា គាត់នៅតែមានសវនាការល្អឥតខ្ចោះ ហើយគាត់មិនមានបញ្ហាក្នុងការស្តាប់សូម្បីតែនៅអាយុ ១០១ឆ្នាំ បានក្លាយជាគំរូមួយផ្សេងទៀតរបស់មនុស្សចាស់ដែលរស់នៅក្នុងជីវិតដ៏មានន័យ។
ជាពិសេស វាឆ្លុះបញ្ចាំងថា អាថ៌កំបាំងនៃសុខភាពល្អ និងអាយុវែងប្រហែលជាមិនស្មុគស្មាញទេ។ ប៉ុន្តែវាអាស្រ័យលើវិន័យ ការភ្ជាប់ទំនាក់ទំនងសង្គម និងការរស់នៅសាមញ្ញជាមួយនឹងគោលបំណងជារៀងរាល់ថ្ងៃ ដែលគាត់សន្និដ្ឋាន៖ថា អាយុវែងក៏អាចជាហ្សែនដែរ ព្រោះជីតារបស់គាត់បានស្លាប់នៅអាយុ ៩០ ឆ្នាំ និងមានធ្មេញទាំងអស់គឺនៅដដែល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាប់ជាសិស្សពូកែ ទោះធ្លាក់ខ្លួនជាអ្នកដឹកជញ្ជូន ក៏បុរសចិន តស៊ូ និងលើកទឹកចិត្តអ្នកដទៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


