ព័ត៌មានអន្ដរជាតិ
IAEA៖ អ៊ីរ៉ង់ មានអ៊ុយរ៉ាញ៉ូម សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរបាន ១០គ្រាប់
តាមរបាយការណ៍ពី Independent ចុះផ្សាយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងថា បច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរ បានរហូតដល់ទៅ ១០គ្រាប់។

បើតាមរូបភាពផ្កាយរណប សារធាតុដ៏គ្រោះថ្នាក់ទាំងនេះត្រូវបានគេជឿថា កំពុងលាក់ទុកយ៉ាងជិត នៅក្នុងរូងភ្នំនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ Isfahan បន្ទាប់ពីមានឡានជាច្រើនគ្រឿងបានដឹកជញ្ជូនកុងតឺន័រចំនួន១៨ ដែលសង្ស័យថាជាសារធាតុអ៊ុយរ៉ាញ៉ូម ចូលទៅក្នុងជម្រកក្រោមដី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ មកម៉្លេះ ពោលគឺតាំងពីមុនពេលសង្រ្គាមផ្ទុះឡើងទៅទៀត។
ដ្បិតអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ប៉ុន្តែស្ដុកអ៊ុយរ៉ាញ៉ូមទាំងនេះហាក់មិនទាន់រងការបំផ្លិចបំផ្លាញឡើយ ខណៈដែលក្រុមអធិការកិច្ចអន្តរជាតិមិនត្រូវបានអនុញ្ញាតឲ្យចូលទៅពិនិត្យផ្ទាល់តាំងពីពាក់កណ្ដាលឆ្នាំ ២០២៥។ លោក Grossi បានបញ្ជាក់ថា កម្រិតចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់នៅពេលនេះ គឺស្ថិតក្នុងដំណាក់កាលបច្ចេកទេសមួយដ៏កៀកបំផុត ក្នុងការផលិតអាវុធមហាប្រល័យ។
ចំណុចនេះហើយដែលជាហេតុផលចម្បងធ្វើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ បន្តយុទ្ធនាការយោធា និងការបិទខ្ទប់សេដ្ឋកិច្ចយ៉ាងតឹងរ៉ឹង ដើម្បីបង្ខំឲ្យអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះជាដាច់ខាត។ ទោះជាយ៉ាងណា ការចរចានៅតែស្ថិតក្នុងភាពទាល់ច្រកនៅឡើយ ដោយសារភាគីទាំងសងខាងមិនទាន់ចុះសម្រុងគ្នាលើលក្ខខណ្ឌនៃការដកទណ្ឌកម្ម និងការបញ្ឈប់ការចម្រាញ់សារធាតុវិទ្យុសកម្មទាំងនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


