Connect with us

ព័ត៌មានអន្ដរជាតិ

ឧទ្ធម្ភាគចក្រមួយគ្រឿង ធ្លាក់ឆេះនៅខេត្ត Samut Prakan ប្រទេសថៃ

បានផុស

នៅ

ប្រទេសថៃ កើតហេតុការណ៍ដ៏រន្ធត់ នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ដោយឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ឆេះក្នុងខេត្ត Samut Prakan។

(រូប៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះ កើតឡើងនៅឃុំ Thai Ban ក្នុងស្រុក Mueang ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ គ្រាន់តែរបួស ២នាក់ប៉ុណ្ណោះ។ 

វាជាឧទ្ធម្ភាគចក្រហ្វឹកហាត់ ធុនស្រាល២កៅអី Guimbal Cabri G2 ខណៈបើតាមការឲ្យដឹងពីមន្ត្រីជំនាញ មូលហេតុនៃការធ្លាក់ គឺដោយសារ​បញ្ហាម៉ាស៊ីន។

(រូប៖ Khaosod)

ឧទ្ធម្ភាគចក្រនេះ បានហោះឡើងនៅម៉ោងប្រហែល ០៨:៣០ ព្រឹក ចេញពីរោងចក្រមួយ ក្នុងតំបន់ ឆ្ពោះទៅកាន់មូលដ្ឋានផ្សេងទៀត នៅខេត្ត Chonburi។ បន្ទាប់ពីហោះឡើង បានកម្ពស់ប្រហែល ១០ ម៉ែត្រ ឧទ្ធម្ភាគចក្រ ក៏ជួបបញ្ហាបច្ចេកទេស ដែលបង្ខំឲ្យអ្នកបើក ព្យាយាមចុះចតជាបន្ទាន់ ក្នុងចម្ងាយប្រហែល ៣០ ម៉ែត្រពីចំណុចហោះឡើង។

ក្នុងអំឡុងពេលចុះចត ស្លាបចក្របានបោកទង្គិចជាមួយព្រៃខ្ពស់ៗ បណ្តាលឲ្យឆាបឆេះជាភ្លើង។ យ៉ាងណា អ្នកជិះក្នុងនោះ បានចេញមកក្រៅដោយរួចរស់ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម