ព័ត៌មានអន្ដរជាតិ
តើប្រទេសណាខ្លះ ធ្លាប់ប្រើ យន្តការផ្សះផ្សារដោយបង្ខំ ក្រោម UNCLOS?
ឆ្លើយតបទៅការបញ្ចប់ ឬលុបអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី ដោយប្រទេសថៃ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៃប្រទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ថា កម្ពុជា គ្មានជម្រើសអ្វីប្រសើរជាងការផ្ដើមគំនិត ជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (Compulsory Conciliation) ដែលបានសម្រេចនៅឆ្នាំ១៩៨២ នោះទេ។

ប្រមុខការទូតកម្ពុជា ចាត់ទុកទង្វើរបស់ថៃ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឲ្យប្រទេសទាំងពីរ កំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយបញ្ហា ការទាមទារតំបន់ត្រួតស៊ីគ្នា និងបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយ ដែលយន្តការផ្សះផ្សាដោយបង្ខំ នឹងត្រូវយកមកប្រើប្រាស់ ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្រ។
ក្នុងប្រវត្តិសាស្រ្ត, ទីម័រខាងកើត និងអូស្ត្រាលី បានក្លាយជាប្រទេសដំបូងគេ ដែលប្រើប្រាស់យន្តការនេះ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រ។

យោងតាម Oxford Academic, ដំណើរការនេះ ត្រូវបានផ្ដើមឡើងដោយប្រទេសទីម័រខាងកើត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដើម្បីដោះស្រាយភាពជាប់គាំងដ៏រ៉ាំរ៉ៃ លើបញ្ហាព្រំដែនសមុទ្រទីម័រ។ យន្តការនេះ ត្រូវបានជំរុញឲ្យអនុវត្តឡើង ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ដោយសារតែកន្លងមក អូស្ត្រាលីបានដកវិវាទព្រំដែនសមុទ្រ ចេញពីសមត្ថកិច្ចរបស់ស្ថាប័នកាត់ក្ដីដែលបង្ខំឲ្យអនុវត្តតាម ដូចជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាដើម។
កិច្ចសម្របសម្រួលនោះ បានឈានទៅដល់ការចុះហត្ថលេខា លើសន្ធិសញ្ញាព្រំដែនសមុទ្រជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្ដាល UN ដែលជាការកំណត់ព្រំដែនអចិន្ត្រៃយ៍ លើកដំបូង។
វាបង្កើតបាននូវរបបពិសេស Greater Sunrise សម្រាប់ការគ្រប់គ្រងរួមគ្នា និងការបែងចែកចំណូលពីប្រភពប្រេងកាត Sunrise និង Troubadour។
ដើម្បីសម្របសម្រួលដល់កិច្ចព្រមព្រៀងនេះ ទីម័រ បានបញ្ចប់សន្ធិសញ្ញា ស្តីពីការរៀបចំសមុទ្រជាក់លាក់ក្នុងសមុទ្រទីម័រ (CMATS) ឆ្នាំ២០០៦ និងបានដកពាក្យបណ្ដឹងចំនួនពីរ ដែលពាក់ព័ន្ធនឹងប្រទេសអូស្ត្រាលី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


