ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ វាយប្រហារលើទីតាំងការទូតអាមេរិក នៅអ៊ីរ៉ាក់ជាង ៦០០លើក
សហរដ្ឋអាមេរិក កំពុងជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ផ្តាច់ខ្លួនចេញពីក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បន្ទាប់ពីក្រុមនេះ បានវាយប្រហារជាង ៦០០លើក ចូលទីតាំងការទូតរបស់អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមដឹកនាំសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ។ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។
យោងតាមសារព័ត៌មានអាមេរិក NBC ផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ទីកន្លែងការទូតប្រចាំទីក្រុង Baghdad ជាមជ្ឈមណ្ឌលភស្តុភារអាមេរិក ត្រូវបានវាយប្រហារដោយដ្រូនម្តងហើយម្តងទៀត ជាពិសេសនៅពាក់កណ្តាលខែមីនា។

គិតត្រឹមថ្ងៃអង្គារ ស្ថានទូតអាមេរិកនៅទីក្រុង Baghdad ជំរុញឱ្យជនជាតិអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ាក់ ដោយព្រមានថា៖ « កងជីវពលបន្តរៀបចំផែនការវាយប្រហារបន្ថែមប្រឆាំងនឹងពលរដ្ឋអាមេរិក និងគោលដៅដែលជាប់ទាក់ទងនឹងសហរដ្ឋអាមេរិកនៅទូទាំងប្រទេសអ៊ីរ៉ាក់»។
មិនតែប៉ុណ្ណោះ ក្រសួងការបរទេសអាមេរិកប្រកាស ដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ាក់ លោក Ali Maarij al-Bahadly កាលពីថ្ងៃព្រហស្បតិ៍ ដោយអះអាងថា៖ « លោក Ali បានរំលោភលើតួនាទី ដើម្បីបង្វែរប្រេងអ៊ីរ៉ាក់ គាំទ្ររបបអ៊ីរ៉ង់។ ប្រេងអ៊ីរ៉ង់លាយជាមួយប្រេងអ៊ីរ៉ាក់ ហើយលក់ដើម្បីផលប្រយោជន៍របស់អ៊ីរ៉ង់»។ នេះបើយោងតាមអ្នកនាំពាក្យការបរទេសអាមេរិក លោក Tommy Pigott ។
ជុំវិញបញ្ហានេះ ស្ថានទូតអ៊ីរ៉ាក់ប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗនោះទេ។
យ៉ាងណាសកម្មភាពនោះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់រដ្ឋបាល លោក ត្រាំ ក្នុងការគ្រប់គ្រងសមត្ថភាពអ៊ីរ៉ង់ក្នុងប្រទេសអ៊ីរ៉ាក់ ជាកន្លែងរបស់ក្រុមកងជីវពលមានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


