ព័ត៌មានអន្ដរជាតិ
ស្លុតចិត្ត! សប្ដាហ៍មុនឪពុកម្តាយ និងបងស្រីស្លាប់ពីការវាយប្រហាររបស់ អ៊ីស្រាអែល ហើយយប់មិញកូនស្រីអាយុ ៣ ឆ្នាំត្រូវបានសម្លាប់ទៀត
ប្រជាជនប៉ាឡេស្ទីន ២ នាក់ត្រូវបានសម្លាប់ និង ៨ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារ ពោលជាថ្ងៃទី ៩ នៃការបន្តវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបង្កើនចំនួនអ្នកស្លាប់នៅក្នុងតំបន់ ដែលព័ទ្ធជុំវិញនោះកើនដល់ ២១៧ នាក់ក្នុងនោះមានកុមារចំនួន ៦៣ នាក់ និងស្ត្រី ៣៦ នាក់ ។

Mahmoud Ishteiwi អាយុ ១៨ ឆ្នាំត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល លើសង្កាត់ al-Zeitoun នៅភាគខាងត្បូងទីក្រុងហ្គាហ្សា រីឯជនរងគ្រោះទី ២ គឺកុមារី Amena Shreir អាយុ ៣ ឆ្នាំដែលបានស្លាប់ ដោយសារតែរបួសធ្ងន់ធ្ងរ ខណៈឪពុកម្តាយ និងបងស្រីរបស់នាង ក៏ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលលើផ្ទះរបស់ពួកគេកាលពីថ្ងៃទី ១១ ឧសភា ។

ទន្ទឹមនោះ អគារលំនៅដ្ឋានចំនួន ១៥ ខ្នង និងវិហារសាសនាឥស្លាមមួយកន្លែង នៅតំបន់ហ្គាហ្សា ក៏ត្រូវបានបំផ្លាញផងដែរ នៅក្នុងការវាយឆ្មក់នោះ ។
មួយក្នុងចំណោមនោះ គឺជាអាគារលំនៅដ្ឋានកម្ពស់ ៦ ជាន់ ដែលក៏ជាទីតាំងវិហារឥស្លាមមួយផ្សេងទៀត ក៏ដូចជាមជ្ឈមណ្ឌលអប់រំ និងផ្ទះចំនួន ៥ ខ្នងផងដែរ ។

បន្ថែមពីនេះផ្ទះចំនួន ៤ ខ្នងទៀត ត្រូវបានបំផ្លាញនៅភាគខាងជើងនៃទីក្រុង រួមជាមួយមួយផ្សេងទៀតនៅតំបន់កណ្តាល ខណៈដែលផ្ទះចំនួន ៣ ខ្នងនៅទីក្រុង Khan Younis និងមួយខ្នងទៀតនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ក៏ត្រូវបានបំផ្លាញជាគំនរបាក់បែកដែរ ។

តំបន់ផ្សេងទៀត ក៏ត្រូវបានវាយប្រហារដោយគ្រាប់បែក របស់អ៊ីស្រាអែលផងដែរ ដែររួមមានទាំងកសិដ្ឋាន និងទីតាំងយោធារបស់ក្រុមតស៊ូប៉ាឡេស្ទីន ។
ក្នុងពេលជាមួយគ្នានេះ ការិយាល័យសារព័ត៌មានរដ្ឋាភិបាល នៅតំបន់ហ្គាហ្សាបាននិយាយថា ការខាតបង់ដែលបានប៉ាន់ប្រមាណ ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងកើតមាននៅក្នុងតំបន់ព័ទ្ធជុំវិញ បានឈានដល់ ២៤៣ លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


