ព័ត៌មានអន្ដរជាតិ
ខ្លាំងទៅៗហើយ! អ៊ីស្រាអែល នៅតែប៉ុនប៉ងសម្លាប់មេដឹកនាំយោធាកំពូលរបស់ក្រុមហាម៉ាស ក្រោយរួចខ្លួន ៥ ដងមកហើយ
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីស្រាអែល បានព្យាយាមសម្លាប់មេដឹកនាំយោធាកំពូល របស់ក្រុមហាម៉ាសចំនួន ២ ដងមកហើយ ចាប់តាំងពីថ្ងៃទី ១០ ខែឧសភា ខណៈនៅតែបន្តការវាយប្រហារ ប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ។

កាសែត The Times of Israel បានដកស្រង់ប្រភពព័ត៌មាន ចារកម្មរបស់អ៊ីស្រាអែល ដែលបាននិយាយថា កងទ័ពបានបរាជ័យ ក្នុងការធ្វើឃាតលោក Muhammad Deif ប្រធានក្រុមយោធា Easeddin al-Qassam Brigade របស់ក្រុមហាម៉ាស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។
សេចក្តីថ្លែងការណ៍និយាយថា ការសម្លាប់ Deif គឺស្ថិតនៅលើគោលដៅចម្បង និងសំខាន់របស់អ៊ីស្រាអែល ក្នុងអំឡុងការវាយប្រហារដែលកំពុងបន្ត នៅលើតំបន់ហ្គាហ្សា ។

អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ ដែលលោក Deif ត្រូវបានគេចាត់ទុកថាជា ឥស្សរជនកំពូលម្នាក់របស់ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលចង់បានបំផុត ។ គាត់បានរួចផុតពីការប៉ុនប៉ងធ្វើឃាត របស់អ៊ីស្រាអែល ៥ ដងមកហើយក្នុងឆ្នាំ ២០០១, ២០០២, ២០០៣, ២០០៦ និងឆ្នាំ ២០១៤ នៅពេលភរិយារបស់គាត់ កូនស្រីអាយុ ៣ ឆ្នាំ និងកូនតូចត្រូវបានសម្លាប់ នៅក្នុងការប៉ុនប៉ងធ្វើឃាតនោះ ។

យោងតាមតួលេខ ពីក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សា បានកើនឡើងដល់ ២១៧ នាក់ គិតត្រឹមល្ងាចថ្ងៃអង្គារ ក្នុងនោះមានកុមារចំនួន ៦៣ នាក់ និងស្ត្រី ៣៦ នាក់ ខណៈមានអ្នករងរបួសប្រមាណ ១,៥០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


