Connect with us

ព័ត៌មានអន្ដរជាតិ

ស្តែងៗ វីដេអូថតជាប់យន្តហោះដឹកទំនិញធុនយក្សរុស្ស៊ីជួបបញ្ហាបច្ចេកទេសពេលកំពុងហោះហើរ

បានផុស

នៅ

យន្តហោះដឹកទំនិញធុនធំបំផុតមួយគ្រឿងរបស់ពិភពលោករបស់ក្រុមហ៊ុន Antonov បានរត់ខុសផ្លូវដែលបង្កឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងពេលចុះចតជាបន្ទាន់នៅប្រទេសរុស្ស៊ី។

យន្តហោះ An-124 Ruslan ដែលអាចដឹកបាន១៥០តោនបានហោះចេញពីអាកាសយានដ្ឋាន Tolmachevo នៃទីក្រុង Novosibirsk ក្នុងតំបន់ស៊ីបេរីប៉ុន្តែភ្លាមៗនោះបានជួបបញ្ហាបាត់បង់ទំនាក់ទំនងវិទ្យុជាមួយក្រុមការងារនៅលើដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះដែលត្រូវបានរចនាឡើងដោយសូវៀតផ្ទុកក្រុមការងារ១៤នាក់មួយគ្រឿងនេះបានហោះឆ្វែលមុនពេលចុះចត។ យន្តហោះបានធ្លាក់ពីផ្លូវរត់ដែលជាហេតុបណ្តាលឲ្យខូចខាតកង់មុខនិងស្លាបខាងឆ្វេង។

ផ្សែងបានហុយចេញពីម៉ាស៊ីនមួយរបស់យន្តហោះនៅពេលវាចុះចត។

មួយផ្នែកធំនៃម៉ាស៊ីនបានធ្លាក់លើដំបូលឃ្លាំងមួយនៅជិតព្រលានយន្តហោះប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់និងរងរបួសនៅក្នុងយន្តហោះនិងនៅលើដីទេ។

និយាយអំពីហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កាពីទែនយន្ដហោះលោក Evgeny Solovyov បាននិយាយថា “ម៉ាស៊ីនទី២របស់យើងបានផ្ទុះ មានការដាច់ចរន្តអគ្គិសនីហើយយើងបានត្រឡប់ទៅអាកាសយានដ្ឋានវិញ”។

លោកបាននិយាយថា គ្មានអគ្គិសនីនៅលើយន្តហោះទេ លោកមិនអាចនិយាយជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានឡើយ។

គេនៅមិនទាន់ដឹងទេថាតើយន្ដហោះនេះដឹកទំនិញអ្វីប៉ុន្ដែការហោះហើរនេះមានគោលដៅឆ្ពោះទៅកាន់ប្រទេសអូទ្រីស៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម