Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះដឹកអ្នកដំណើរអាមេរិកមួយគ្រឿង បាត់ចេញពីរ៉ាដា មិនដឹងជោគវាសនាទៅជាយ៉ាងណា

បានផុស

នៅ

សហរដ្ឋអាមេរិក បានកើតមានបញ្ហាផ្នែកអាកាសចរណ៍មួយទៀតហើយ ដោយយន្តហោះមួយគ្រឿងបានបាត់ចេញពីរ៉ាដា ពេលហោះហើរនៅរដ្ឋអាឡាស្កា ខណៈគេមិនដឹងថាតើជោគវាសនារបស់អ្នកជិះក្នុងនោះទៅជាយ៉ាងណាទេ។

យន្តហោះ Cessna 208 Caravan (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាយន្តហោះខ្នាតតូចប្រភេទ Cessna 208 Caravan នៃជើងហោះហើរលេខ៤៤៥ របស់ក្រុមហ៊ុនអាកាសចរណ៍ Bering ដោយមានដឹកមនុស្សចំនួន១០នាក់ ក្នុងដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome។

តាមការចុះផ្សាយរបស់ New York Times, វាជាយន្តហោះពាណិជ្ជកម្ម មានផ្ទុកអ្នកដំណើរចំនួន៩នា​ក់ និងអាកាសយានិកម្នាក់ ហើយបាត់ចេញពីរ៉ាដា ខណៈនៅសល់១០នាទីទៀតទើបដល់គោលដៅ។

ភ្លាមៗនោះដែរ ក្រុមស្វែងរកនិងយន្តហោះមកពីឆ្មាំជាតិនិងកងទ័ពអាកាសអាមេរិក ត្រូវបានបញ្ជូនទៅទីក្រុង Nome ដើម្បីកំណត់ទីតាំងរបស់យន្តហោះ ហើយបើកប្រតិបត្តិការស្វែងរក។

ហេតុការណ៍នេះកើតឡើងស្របពេលសហរដ្ឋអាមេរិក កើតហេតុពាក់ព័ន្ធយន្តហោះផ្ទួនៗ ជាពិសេសឧបទ្ទវហេតុយន្តហោះស៊ីវិលបុកជាមួយឧទ្ធម្ភាគចក្រនៅទីក្រុងវ៉ាស៊ីនតោន ដែលបណ្តាលឲ្យមនុស្សចំនួន៦៧នាក់ បាត់បង់ជីវិត។

(រូបថត៖ Reuters)

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ដែលធ្វើដំណើរចេញពីទីក្រុង Wichita នៃរដ្ឋ Kansas បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk ធ្លាក់ចូលទន្លេ Potomac កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៥។

ក្រោយមកបាន៤ថ្ងៃប៉ុណ្ណោះ អាមេរិកជួបហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងទៀត ដែលជាប្រភេទយន្តហោះដឹកអ្នកជំងឺ ដោយបណ្តាលឲ្យមនុស្ស៦នាក់ជិះក្នុងនោះ ស្លាប់ទាំងអស់។ យន្តហោះ Learjet 55 បានធ្លាក់លើផ្ទះប្រជាជននៅប៉ែកឦសានទីក្រុង Philadelphia នាម៉ោងប្រហែល ៦ល្ងាច (ម៉ោងនៅអាមេរិក) ខណៈពេលធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានជាតិ Springfield-Branson​ ក្នុងរដ្ឋ Missouri៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មកស្គាល់យន្តហោះនិងឧទ្ធម្ភាគចក្រ ដែលបុកគ្នានៅ វ៉ាស៊ីនតោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម