ព័ត៌មានអន្ដរជាតិ
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត
វិស័យអាកាសចរណ៍អាមេរិកកើតមានបញ្ហាទៀតហើយ ដោយលើកនេះយន្តហោះមួយគ្រឿង បានបើកធ្លាក់ផ្លូវរត់ (Runway) ទៅបុកយន្តហោះមួយគ្រឿងទៀតនៅក្នុងរដ្ឋ Arizona បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួស។

ឧទ្ទវហេតុនេះកើតឡើងនៅឯអាកាសយានដ្ឋាន Scottsdale នាវេលាម៉ោង ២:៤៥នាទីរសៀលថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥ (ពេលវេលានៅអាមេរិក)។
តាមការចុះផ្សាយរបស់ Daily Mail, យន្តហោះថ្នាក់ពាណិជ្ជកម្មធុនកណ្តាល Learjet 35A បានបើកធ្លាក់ផ្លូវទៅបុកយន្តហោះ Gulfstream G200 ដែលជាយន្តហោះថ្នាក់ពាណិជ្ជកម្មធុនកណ្តាលដូចគ្នា ខណៈកំពុងចតចោលនៅឯអាកាសយានដ្ឋាន។

យ៉ាងណាក្តី មកទល់ពេលនេះ គេនៅមិនទាន់ដឹងឡើយថា យន្តហោះ Learjet 35A បើកធ្លាក់ផ្លូវដោយសារមូលហេតុអ្វី។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់យន្តហោះនៅរដ្ឋអាឡាស្កា បានបណ្តាលឲ្យមនុស្សចំនួន១០នាក់ បាត់បង់ជីវិត។
វាជាយន្តហោះខ្នាតតូចប្រភេទ Cessna 208 Caravan មានដឹកមនុស្សចំនួន១០នាក់ ក្នុងដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome ប៉ុន្តែវាបានបាត់ចេញពីរ៉ាដា ខណៈនៅសល់១០នាទីទៀតទើបដល់គោលដៅ។

ការធ្លាក់យន្តហោះនោះទៀតសោត គឺជាឧបទ្ទវហេតុធំទីបី ដែលញាំញីវិស័យអាកាសចរណ៍អាមេរិក ក្នុងរយៈពេលត្រឹមជាងមួយសប្តាហ៍។
កាលពីថ្ងៃទី២៩ខែមករា យន្តហោះពាណិជ្ជកម្មនិងឧទ្ធម្ភាគចក្រយោធា បានបុកគ្នានៅជិតរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដោយសម្លាប់មនុស្ស៦៧នាក់។
លុះមកដល់ថ្ងៃទី៣១ខែមករា យន្តហោះពេទ្យបានធ្លាក់នៅទីក្រុង Philadelphia ដោយសម្លាប់មនុស្ស ៦ នាក់ជិះក្នុងនោះ និងមនុស្សម្នាក់ទៀតនៅលើដី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


