ព័ត៌មានអន្ដរជាតិ
យន្តហោះក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរ ១៩៩នាក់ រងការគំរាមបំផ្ទុះគ្រាប់បែក នៅលើអាកាស
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន American Airlines ផ្ទុកអ្នកដំណើរចំនួន១៩៩នាក់និងក្រុមអាកាសយានិក១៥នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi ក្នុងទីក្រុង ញូវដែលី នៃប្រទេសឥណ្ឌា ប៉ុន្តែយន្តហោះនេះ ត្រូវបង្ខំចិត្តហោះបកក្រោយទៅចតនៅអាកាសយានដ្ឋាន Vinci Rome Fiumicino នៃប្រទេសអ៊ីតាលីវិញ ដោយសារតែមានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ។

តាមការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA), យន្តហោះប្រភេទ Boeing 787-9 Dreamliner មួយគ្រឿងនេះ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy នៅរសៀលថ្ងៃអាទិត្យ ហើយក៏កើតមានការគំរាមបំផ្ទុះគ្រាប់បែកតាមអ៊ីម៉ែលនៅលើសមុទ្រ Caspian។
ដូច្នេះហើយ ជើងហោះហើរ AA 292 មួយនេះ ក៏ត្រូវបង្ខំចិត្តហោះបកក្រោយ ខណៈអ៊ីតាលី ក៏បញ្ជូនយន្តហោះចម្បាំងទៅអមដំណើរផងដែរ ហើយក្រោយមកវាក៏ចុះចតក្នុងទីក្រុងរ៉ូម ដោយសុវត្ថិភាព នៅម៉ោង ៥:២២នាទីល្ងាច។

ជុំវិញករណីនេះ ក្រុមហ៊ុន American Airlines បានចេញសេចក្តីថ្លែងការណ៍ថា «សុវត្ថិភាពនិងសន្តិសុខគឺជាអាទិភាពចម្បងរបស់យើង ហើយយើងសូមអរគុណអតិថិជន សម្រាប់ការអធ្យាស្រ័យ»។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនមិនប្រាប់ឡើយថាតើសារគំរាមបំផ្ទុះគ្រាប់បែកនោះ ចេញមកពីណា ព្រោះនេះគឺជាបញ្ហារសើប ដែលត្រូវលាក់ជាការសម្ងាត់សិន។
សូមបញ្ជាក់ថា នេះគឺជាបញ្ហាមួយទៀតដែលក្រុមហ៊ុន American Airlines ជួបប្រទះក្នុងរយៈពេលត្រឹម២ខែ។ កាលពីខែមករា យន្តហោះរបស់ក្រុមហ៊ុននេះ ដែលផ្ទុកដំណើរ៦០នាក់ និងអាកាសយានិក ៤នាក់ បានបុកជាមួយឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពដែលផ្ទុកទាហានបីនាក់ នៅជិតអាកាសយានដ្ឋានជាតិ Reagan ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ហើយធ្លាក់ចូលក្នុងទន្លេ Potomac បណ្តាលឲ្យមនុស្សស្លាប់ទាំងអស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក