ព័ត៌មានអន្ដរជាតិ
WHA ផ្តោតសំខាន់លើការបញ្ចប់កូវីដ-១៩ និងការត្រៀមខ្លួនសម្រាប់ជំងឺឆ្លងបន្ទាប់
មហាសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៤បានចាប់ផ្តើមនៅថ្ងៃចន្ទម្សិលមិញដោយផ្តោតសំខាន់លើភាពបន្ទាន់នៃការបញ្ចប់ការរាតត្បាតកូវីដ-១៩ និងការការពារសម្រាប់វីរុសឆ្លងបន្ទាប់តាមរយៈការបង្កើតពិភពលោកដែលមានសុខភាពកាន់តែល្អ សុវត្ថិភាពជាងមុន និងត្រឹមត្រូវ។
យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា រយៈពេលជាងមួយឆ្នាំ កូវីដ-១៩បានកើនឡើងជាសកលដល់៤០ដងនៃការឆ្លងដល់មនុស្សជាង១៦០លាននាក់ និងករណីស្លាប់កើនដល់១១ដងដែលបានផ្តាច់ជីវិតមនុស្សជាង៣លាននាក់។
នៅពេល កូវីដ-១៩បន្តគំរាមកំហែងដល់សុខភាព និងសុខមាលភាពមនុស្ស មហាសន្និបាតសុខភាពពិភពលោករយៈពេល៩ថ្ងៃត្រូវបានគេរំពឹងថា ផ្តោតជាចម្បងលើការត្រៀមបង្ការ និងការឆ្លើយចំពោះការរីករាលដាល។

នៅក្នុងសន្ទរកថាបើកមហាសន្និបាត WHA អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យរដ្ឋជាសមាជិកត្រូវចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនហោចណាស់បាន១០%នៅត្រឹមខែកញ្ញា និងឲ្យបាន៣០%ត្រឹមបំណាច់ឆ្នាំ២០២១ ដែលមានន័យថា វ៉ាក់សាំង២៥០លានដូសដល់មនុស្សក្នុងប្រទេសចំណូលទាប និងមធ្យមត្រឹមរយៈពេល៤ខែប៉ុណ្ណោះ។
លោកបានជំរុញឲ្យបណ្តាប្រទេសចែករំលែកវ៉ាក់សាំងរបស់ខ្លួនឥឡូវនេះ និងឲ្យបានលឿនដល់កម្មវិធី COVAX ដែលជាគម្រោងអន្តរជាតិរៀបចំដោយ WHO សម្រាប់ការចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ដល់ប្រទេសទូទាំងពិភពលោក។
លោកប្រធាន WHO ក៏បានគូសបញ្ជាក់ថា ការអនុវត្តនៃបទប្បញ្ញត្តិសុខភាពអន្តរជាតិមិនស៊ីសង្វាក់គ្នាទេ ហើយមិនបានឈានដល់កម្រិតនៃការប្តេជ្ញាចិត្ត និងសកម្មភាពត្រូវការកំឡុងពេលកូវីដ-១៩។
លោកថា ៖«កត្តាជំរុញធំបំផុតមួយនៃកូវីដ-១៩គឺកង្វះសាមគ្គី និងការចែករំលែកជាអន្តរជាតិ។ យើងអាចត្រឹមតែដោះស្រាយចំពោះបញ្ហាទន់ខ្សោយជាមូលដ្ឋានជាមួយនឹងការប្តេជ្ញាចិត្តជាប់កាតព្វកិច្ចរវាងប្រទេសដើម្បីផ្តល់គ្រឹះរឹងមាំសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ។ សន្ធិសញ្ញាស្តីពីការត្រៀមបង្ការ និងការឆ្លើយជំងឺឆ្លងដែលអាចដោះស្រាយបញ្ហាប្រឈមត្រូវបានលើកឡើង»។

មុនពេលមហាសន្និបាត WHA ធ្វើឡើង របាយការណ៍ជាច្រើននៃការត្រួតពិនិត្យ និងអនុសាន៍របស់គណៈកម្មាធិការ និងក្រុមរបស់ WHO ត្រូវបានបោះពុម្ពផ្សាយ រាប់បញ្ចូលទាំងរបាយការណ៍ចម្បងរបស់ក្រុមឯករាជ្យសម្រាប់ការត្រៀមបង្ការ និងការឆ្លើយតបជំងឺឆ្លង។
ក្រុមដែលត្រូវបានអគ្គនាយក WHO បានសន្និដ្ឋានថា កូវីដ-១៩ គឺជាគ្រោះមហន្តរាយដែលអាចការពារបាន និងថា មានចំណុចខ្សោយនៅគ្រប់ចំណុចទាំងអស់នៅក្នុងខ្សែសង្វាក់នៃការត្រៀមបង្ការ និងការឆ្លើយតប។ ក្រុមក៏បានជំរុញឲ្យមានប្រព័ន្ធអន្តរជាតិថ្មីមួយសម្រាប់ត្រៀមបង្ការ និងការឆ្លើយជំងឺឆ្លងដើម្បីនបញ្ឈប់ជំងឺឆ្លងដែលអាចផ្ទុះនាពេលអនាគត។
របាយការណ៍ផ្សេងទៀតគឺគណៈកម្មាធិការត្រួតពិនិត្យស្តីពីមុខងារនៃបទប្បញ្ញត្តិសុខភាពអន្តរជាតិ ២០០៥ (IHR)កំឡុងពេលការឆ្លើយតបកូវីដ-១៩បានលើកឡើងថា រដ្ឋជាសមាជិក WHO ខ្វះការអនុវត្តតាមកាតព្វកិច្ចជាក់លាក់ដែលស្ថិតក្រោម IHR ជាពិសេសការត្រៀមបង្ការ ដែលបានធ្វើឲ្យកូវីដ-១៩រាលដាលក្លាយជាអាសន្នសុខភាពពិភពលោក។
ទន្ទឹមជាមួយគ្នានេះ គណៈកម្មាធិការត្រួតពិនិត្យ និងពិគ្រោះយោបល់ឯករាជ្យសម្រាប់កម្មវិធីសុខភាពអាសន្នរបស់ WHO បានណែនាំនៅក្នុងរបាយការណ៍របស់ខ្លួនថា WHO ត្រូវពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីនាំមកនូវជំងឺឆ្លងរាតត្បាតស្ថិតក្រោមការគ្រប់គ្រងដែលវិធីសាស្ត្រពិភពលោកទាំងមូលផ្អែកលើពហុភាគីនិយមត្រូវតែយកមកប្រើ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Xinhua

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ