ព័ត៌មានអន្ដរជាតិ
គួរបារម្ភ វៀតណាមរកឃើញវីរុសបំប្លែងខ្លួនឥណ្ឌា និងអង់គ្លេសចម្រុះគ្នា ឆ្លងកាន់តែលឿន
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានឲ្យដឹងនៅថ្ងៃសៅរ៍ថា វៀតណាមបានរកឃើញវីរុសបំប្លែងខ្លួនកូនកាត់ថ្មីមួយដែលលាយចម្រុះគ្នារវាងវីរុសឥណ្ឌា និងចក្រភពអង់គ្លេសដែលបានសាយភាយយ៉ាងឆាប់រហ័សតាមរយៈខ្យល់ថែមទៀត។ នេះបើតាមកាសែត VnExpress បានចេញផ្សាយ។
បន្ទាប់ពីទប់ស្កាត់កូវីដ-១៩បានជោគជ័យកាលពីឆ្នាំមុន ពេលនេះវៀតណាមបានកំពុងទទួលរងការប្រហារពីកូវីដ-១៩ជាថ្មីដែលលើកនេះរាលដាលយ៉ាងឆាប់រហ័ស។
មនុស្សជិត៣៦០០នាក់ត្រូវបានរកឃើញឆ្លងនៅក្នុងទីក្រុង-ខេត្ត៣១ក្នុងចំណោមទីក្រុង-ខេត្តទាំង៦៣របស់វៀតណាម ចាប់តាំងពីចុងខែមេសា ដែលចំនួនឆ្លងនេះច្រើនជាងពាក់កណ្តាលនៃករណីឆ្លងសរុបរបស់ប្រទេស។

លោក Nguyen Thanh Long បាននិយាយថា ៖«បន្ទាប់ពីដំណើរការហ្សេនជាបន្តបន្ទាប់លើអ្នកជំងឺឆ្លងកូវីដ-១៩ថ្មី យើងបានរកឃើញករណីឆ្លងថ្មីមួយគឺចម្រុះគ្នារវាងវីរុសបំប្លែងខ្លួនឥណ្ឌា និងអង់គ្លេស»។
លោកថា ៖«កាន់តែជាក់ច្បាស់នោះគឺវីរុសបំប្លែងខ្លួនឥណ្ឌាប្រែប្រួលរូបរាងដើមចូលទៅវីរុសបំប្លែងខ្លួនអង់គ្លេស»។ លោកបញ្ជាក់ថា វៀតណាមនឹងប្រកាសពីវីរុសបំប្លែងខ្លួនបំរ៉ែបំរួលថ្មីទៅកាន់ពិភពលោកឆាប់ៗ។
កន្លងមក ប្រទេសវៀតណាមបានរកឃើញវីរុសបំប្លែងខ្លួន៧ប្រភេទគឺ B1222, B1619, D614G, B117 (មកពីចក្រភពអង់គ្លេស) និង B1351, A231, B16172 (មកពីប្រទេសឥណ្ឌា)។
លោក Nguyen Thanh Long ឲ្យដឹងថា វីរុសបំប្លែងខ្លួនថ្មីនេះមានឥទ្ធិពលក្នុងការឆ្លងខ្លាំង និងលឿនដែលត្រូវបានរកឃើញនៅកន្លែងផ្សេងៗគ្នាជាច្រើនក្នុងរយៈពេលខ្លី។
ដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុប ៦៣៩៦នាក់ និងករណីស្លាប់៤៧នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ