Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រើទណ្ឌកម្មហាមប្រទេសផ្សេងមិនឲ្យទិញប្រេងពី អ៊ីរ៉ង់ តែខ្លួនឯងនាំចូលប្រហែល ១ លានបារ៉ែល

បានផុស

នៅ

ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) បានបង្ហាញថា សហរដ្ឋអាមេរិកបាននាំចូលប្រេងពីអ៊ីរ៉ង់ ប្រហែល ១ លានបារ៉ែលនៅក្នុងខែមីនា ទោះបីជាទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរឹង ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលហាមឃាត់ប្រទេសណាមួយ មិនឲ្យនាំចូលប្រេងពីអ៊ីរ៉ង់ ក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ EIA បានបង្ហាញថា សហរដ្ឋអាមេរិកបានកត់ត្រា ការនាំចូលប្រេងពីអ៊ីរ៉ង់ចំនួន ៣៦,០០០ បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែតុលា ឆ្នាំ ២០២០ ។

EIA បានចេញផ្សាយទិន្នន័យនេះ នៅថ្ងៃទី ២៨ ខែឧសភា ពោលមួយខែ បន្ទាប់ពីការរឹបអូសយកប្រេង ដោយអាជ្ញាធរសហរដ្ឋអាមេរិក លើនាវាដឹកប្រេងដែលមានឈ្មោះថា Achilleas ។ EIA មិនបានផ្តល់ព័ត៌មានលម្អិតណាមួយ អំពីទំនិញរបស់អ៊ីរ៉ង់ និងមិនទាន់មានសេចក្តីអត្ថាធិប្បាយ ណាមួយនៅឡើយទេ ។

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនមានព័ត៌មានលម្អិត អំពីករណីនេះនោះទេ ប៉ុន្តែលោកបានបន្ថែមថា ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក Bill Clinton មក មិនមានប្រេងណាមួយ ត្រូវបានទិញពីអ៊ីរ៉ង់នោះទេ ។

ការរឹបអូសនេះ គឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដ៏តឹងរ៉ឹងរបស់ទីក្រុងវ៉ាស៊ីនតោន លើរដ្ឋាភិបាលក្រុងតេអេរ៉ង់ ដែលបានដាក់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការចាត់ទុករបស់សហរដ្ឋអាមេរិក ទៅលើក្រុមរបស់អ៊ីរ៉ង់មួយចំនួន ថាជា “ភេរវករ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អាមេរិក ប្រើទណ្ឌកម្មរឹបអូសប្រេង អ៊ីរ៉ង់ ហើយយកទៅលក់បានមិនចេះតិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម