Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុផល២យ៉ាង ជប៉ុនត្រូវបង្ខំចិត្ត បោះចោលវ៉ាក់សាំងកូវីដជាង ៧,០០០ ដូស

បានផុស

នៅ

កាសែត Yomiuri បានចុះផ្សាយនៅថ្ងៃអាទិត្យទី៦ ខែមិថុនានេះថា វ៉ាក់សាំងកូវីដ ជាង៧,០០០ដូស ត្រូវបានបោះចោលក្នុងប្រទេសជប៉ុន ដោយសារតែការធ្វេសប្រហែស ស្របពេលប្រទេសជប៉ុន កំពុងប្រឹងប្រែងចាក់ថ្នាំបង្ការដល់ប្រជាជនរបស់ខ្លួន ក្នុងរលកទី៤នៃវីរុសកូរ៉ូណា។

មន្ទីរពេទ្យនិងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំៗ មួយកន្លែងៗ បានបោះចោលវ៉ាក់សាំង Pfizer ប្រហែល១,០០០ដូស ដោយសារតែវាត្រូវបានគេរក្សាទុកនៅក្នុង សីតុណ្ហភាពក្តៅ បណ្តាលឲ្យខូច ខណៈ១២ដូសត្រូវបានបោះចោលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូ ដោយសារមានកម្រិតល្បាយរាវជ្រុល។

មន្ទីរពេទ្យជាតិ Omuta នៅខេត្តភាគនិរតី Fukuoka បានធ្វើការសុំទោសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា “យើងសោកស្តាយយ៉ាងខ្លាំង ដែលត្រូវបោះចោលវ៉ាក់សាំងដ៏មានតម្លៃ ដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវរបស់យើង នៅពេលដែលមានមនុស្សជាច្រើនចង់ចាក់វ៉ាក់សាំង”។

Japan disposes of more than 7,000 mishandled doses of COVID-19 vaccine:  Report - CNA

ក្នុងរយៈពេលតិចជាង៥០ថ្ងៃមុនការចាប់ផ្តើមនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនបានចាក់វ៉ាក់សាំងប្រហែល៩ភាគរយដល់ប្រជាជនរបស់ខ្លួនយ៉ាងហោចណាស់មួយដូស ដែលនេះជាយុទ្ធនាការចាក់វ៉ាក់សាំងដ៏យឺតមួយ ក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន។

ទីក្រុងតូក្យូ កំពុងស្ថិតនៅក្រោមវិធានការដាក់ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ រួមជាមួយតំបន់ចំនួន៨ផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ២ ជាកន្លែងធ្វើតេស្តវ៉ាក់សាំងថ្មីរបស់ ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៦ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣៩ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤៤ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម