ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនឥណ្ឌា ដែលកម្ពុជារកឃើញ ឆ្លងសាហាវជាងវីរុសអង់គ្លេស ដល់ទៅ ៤០ភាគរយ
លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី៥ខែមិថុនាថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងវីរុសបំប្លែងខ្លួនថ្មី B.1.617 ចំនួន៤ករណីហើយ ដោយក្នុងនោះមាន១ករណីបានព្យាបាលជាសះស្បើយកាលពីខែមេសា។
លោក ស្រី បានបន្តទៀតថា វីរុសនេះមានភាពឆ្លងខ្លាំងជាង និងគ្រោះថ្នាក់ខ្លាំងជាង ហើយជាប្រភេទវីរុសដែលពិភពលោកកំពុងតែព្រួយបារម្ភបំផុត។
លោកស្រី បានបន្ថែម ថា ការរកឃើញវីរុសបំប្លែងថ្មីលើពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកពីប្រទេសថៃនេះ គឺជាការបារម្ភមួយ ព្រោះថាវាអាចនឹងចរាចរណ៍លឿនជាងអ្វីដែលយើងរំពឹងទុក។
ចំណែកឯនៅ ចក្រភពអង់គ្លេសឯណោះវិញ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា វីរុសបំប្លែងខ្លួនឥណ្ឌា ដែលមានឈ្មោះថ្មីថា Delta អាចចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេសឬមានឈ្មោះថ្មីថា Alpha ដល់ទៅ ៤០ ភាគរយឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា អ្នកដែលទទួលវ៉ាក់សាំងកូវីដ ចំនួនពីរដូសរួចហើយ អាចការពារវីរុសបំប្លែងខ្លួនទាំងនេះបាន។
លោក Matt Hancock បានប្រាប់ទូរទស្សន៍ Sky News ថា “តួលេខដែលខ្ញុំទទួលបានចុងក្រោយបំផុតគឺថា វីរុសឥណ្ឌាឆ្លងខ្លាំងជាងវីរុសអង់គ្លេស ៤០ភាគរយ”។
វីរុស Delta ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ឥឡូវនេះ គឺជាវីរុសបំប្លែងខ្លួនដែលកំពុងវាយលុកចក្រភពអង់គ្លេស។ នេះបើយោងតាមតួលេខរបស់ សេវាសុខភាពសាធារណៈអង់គ្លេស។
លោក Hancock អះអាងថា តួលេខ៤០ភាគរយនេះ គឺបានមកពីស្ថាប័នទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាល ដែលហៅកាត់ថា SAGE៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រុងប្រយ័ត្ន! អ្នកមានជំងឺមួយនេះ អាចជាប្រភពបង្កើតវីរុសបំប្លែងខ្លួនប្រភេទថ្មីៗ បើឆ្លងកូវីដ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង