Connect with us

ព័ត៌មានអន្ដរជាតិ

ចេញដំណើរទស្សនកិច្ចក្រៅប្រទេស ជាផ្លូវការលើកដំបូងភ្លាម Biden ព្រមាន Putin ខ្លាំងៗភ្លែត

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេសជាផ្លូវការលើកដំបូងរបស់ខ្លួន ជាមួយនឹងសារព្រមានដ៏ខ្លាំងមួយទៅកាន់ប្រទេសរុស្ស៊ីថា ពួកគេនឹងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចូលរួមក្នុងសកម្មភាពណា ដែលបង្កគ្រោះថ្នាក់។

Biden warns Russia it faces 'robust' response for harmful actions as he  begins European visit - Japan Today
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានបញ្ជាក់ច្បាស់ៗពីចេតនារបស់លោក ក្នុងការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បន្ទាប់ពីទំនាក់ទំនងត្រូវល្អក់កករក្រោមរដ្ឋបាលរបស់លោក Trump។

លោកប្រធានាធិបតី Biden បានទៅដល់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ។ លោកនឹងជួបជាមួ​យនាយករដ្ឋមន្រ្តី Boris Johnson ដើម្បីសម្រេចលើសេចក្តីប្រកាស “Atlantic Charter” ថ្មី។

US 'to buy 500 million Covid vaccine doses for world' - BBC News

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅអឺរ៉ុបរយៈពេល៨ថ្ងៃ លោក Biden នឹងជួបជាមួយម្ចាស់ក្សត្រីនៅឯប្រាសាទ Windsor, ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ G7 និងចូលរួមកិច្ចប្រជុំកំពូលណាតូលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតី។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោក Biden គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងហ្សឺណែវ។

សេតវិមានបានបង្ហាញថា លោកមានបំណងលើកឡើងអំពីបញ្ហាបន្ទាន់ជាច្រើន ជាមួយសមភាគីរុស្ស៊ីរួមមានដូចជាការគ្រប់គ្រងអាវុធ ការផ្លាស់ប្តូរអាកាសធាតុ ការចូលរួមរបស់យោធារុស្ស៊ីនៅអ៊ុយក្រែន សកម្មភាព Hack របស់រុស្ស៊ីនិងការជាប់ពន្ធនាគាររបស់អ្នកប្រឆាំង Alexei Navalny។

Biden to Meet With Putin, Warns Russian Leader on Hostility Toward  Democracy - Bloomberg

ថ្លែងទៅកាន់កងទ័ពសហរដ្ឋអាមេរិកនិងក្រុមគ្រួសាររបស់ពួកគេនៅឯមូលដ្ឋានអាកាស RAF Mildenhall ក្នុងទីក្រុង Suffolk កាលពីថ្ងៃពុធ, លោក Biden បាននិយាយថា លោកនឹងផ្តល់សារច្បាស់ៗដល់លោក Putin។

លោកនិយាយថា “យើងមិនស្វែងរកជម្លោះជាមួយរុស្ស៊ីទេ។ យើងចង់បានទំនាក់ទំនងមានស្ថិរភាពនិងអាចព្យាករណ៍បាន ប៉ុន្តែខ្ញុំបានដឹងច្បាស់ថា សហរដ្ឋអាមេរិកនឹងឆ្លើយតបតាមរបៀបដ៏រឹងមាំនិងមានអត្ថន័យ ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីចូលរួមក្នុងសកម្មភាពដែលបង្កគ្រោះថ្នាក់”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ពេញចិត្តចំពោះ អាមេរិក ដែលចែកចាយវ៉ាក់សាំងកូវីដទៅក្រៅប្រទេសជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម