Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស នឹងបរិច្ចាគវ៉ាក់សាំងកូវីដ បង្គ្រប់ឲ្យបាន ១០០ លានដូស ដល់ប្រទេសដទៃ នៅឆ្នាំក្រោយ

បានផុស

នៅ

លោក Boris Johnson បានសន្យាថា ចក្រភពអង់គ្លេស នឹងបរិច្ចាគវ៉ាក់សាំងកូវីដ បង្គ្រប់ឲ្យបានយ៉ាងហោចណាស់ ១០០ លានដូស ទៅឲ្យប្រទេសដទៃ នៅឆ្នាំក្រោយនេះ។

ស្របពេលដែលលោក ត្រៀមស្វាគមន៍មេដឹកនាំពិភពលោកមកកាន់តំបន់ Cornwall សម្រាប់កិច្ចប្រជុំកំពូល G7, លោកនាយករដ្ឋមន្រ្តីបានប្តេជ្ញាថា នឹងចាត់វិធានការដ៏ធំមួយឆ្ពោះទៅរកការកម្ចាត់ជំងឺរាតត្បាតនេះឲ្យបានល្អ។

សកម្មភាពរបស់លោក Johnson គឺផ្អែកលើការស្នើសុំរបស់ខ្លួន ឲ្យបណ្តាប្រទេសប្រជាធិបតេយ្យឈានមុខលើពិភពលោក ជួយចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកត្រឹមចុងឆ្នាំក្រោយ។

The MHRA has approved new storage conditions for the Pfizer-BioNTech vaccine

នៅក្នុងកិច្ចប្រជុំកំពូលនាចុងសប្តាហ៍នេះ គេសង្ឃឹមថា មេដឹកនាំ G7 នឹងប្រកាសពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់វ៉ាក់សាំងការពារមេរោគកូវីដ យ៉ាងហោចណាស់មួយពាន់លានដូសទៅឲ្យពិភពលោកទាំងមូលតាមរយៈការចែករំលែក និងហិរញ្ញប្បទាន។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្តេជ្ញាផ្តល់ជូនពាក់កណ្តាលរួចទៅហើយ ក្នុងគោលដៅនេះ ពោលគឺលោកសន្យាទិញវ៉ាក់សាំង Pfizer ចំនួន ៥០០ លានដូសដើម្បីបរិច្ចាគទៅឲ្យប្រទេសក្រីក្រ។

ក្រោមការប្តេជ្ញាចិត្តផ្ទាល់របស់ចក្រភពអង់គ្លេស វ៉ាក់សាំងចំនួន ៥ លានដូស នឹងត្រូវបរិច្ចាគនៅត្រឹមចុងខែកញ្ញាឆ្នាំនេះ ដែលនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយជាចម្បងគឺសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសក្រីក្របំផុតលើពិភពលោក។

Prime Minister Boris Johnson arrives by boat for a visit to the workshop of Scott Woyka Furniture in Falmouth, ahead of the G7 summit in Cornwall. Picture date: Thursday June 10, 2021.

លោក Johnson ក៏បានប្តេជ្ញាបរិច្ចាគវ៉ាក់សាំងចំនួន ៩៥ លានដូសបន្ថែមទៀតផងដែរនៅឆ្នាំក្រោយ រួមទាំង ២៥ លានបន្ថែមទៀតនៅបំណាច់ឆ្នាំ ២០២១នេះ។

ក្នុងចំណោម ១០០ លានដូស មាន៨០ភាគរយនឹងត្រូវចូលទៅក្នុងកម្មវិធីចែករំលែកវ៉ាក់សាំងអន្តរជាតិ COVAX ខណៈចំនួនដែលនៅសល់ នឹងត្រូវបានចែកជាលក្ខណៈទ្វេភាគីជាមួយប្រទេសដែលត្រូវការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ក្រៅពីវ៉ាក់សាំង មានហេតុផល១ទៀត នាំឲ្យមនុស្សពេញវ័យ ៨០ភាគរយនៅអង់គ្លេស ដុះអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២០ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម