ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ស្តីឲ្យលោក Johnson ថា អស់តំណែងហើយ នៅបង្ករឿងទៀត
ក្រោយពេលអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson លើកឡើងពីលទ្ធភាពដែលទីក្រុងឡុងដ៍ អាចបញ្ជូនទ័ពទៅជួយអ៊ុយក្រែន ប្រសិនបើសហរដ្ឋអាមេរិកកាត់ជំនួយនោះ, ស្រាប់តែវិមានក្រឹមឡាំងប្រតិកម្មភ្លែត ដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ស្តីបន្ទោសចំៗថា លោក Johnson អស់តំណែងជាង២ឆ្នាំហើយ ប៉ុន្តែនៅតែបង្ករឿងនិងបន្តដុតបញ្ឆេះស្ថានភាពឲ្យតានតឹងទៀត។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន GB News កាលពីថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤ លោក Johnson ព្រមានថា ទីក្រុងឡុងដ៍ មិនអាចឱបដៃឈរមើលអ៊ុយក្រែន ចាញ់រុស្ស៊ី ក្នុងសង្គ្រាមបានឡើយ ហើយអាចនឹងបញ្ជូនទ័ពទៅជួយទីក្រុងកៀវ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាកាត់ជំនួយមែន។
លោកព្រមានចំៗថា ការកាត់ជំនួយរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ទៅឲ្យទីក្រុងកៀវ ពិតជាមានហានិភ័យណាស់។ លោក ត្រាំ និងបក្សសាធារណរដ្ឋកំពុងដើរលើផ្លូវខុស ហើយបើអាមេរិកបណ្តោយឲ្យអ៊ុយក្រែនចាញ់ អង់គ្លេសត្រូវតែបង្ខំចិត្តបញ្ជូនទ័ពទៅជួយទីក្រុងកៀវហើយ។ ជោគជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបង្កឲ្យមានវិបត្តិសន្តិសុខសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនទៀតដូចជារដ្ឋបាល់ទិកឬហ្សកហ្ស៊ីជាដើម។ បរាជ័យរបស់អ៊ុយក្រែន នឹងជះឥទ្ធិពលដល់តំបន់ប៉ាស៊ីហ្វិកហើយ វាអាចនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង។
ប្រតិកម្មទៅរឿងនេះ លោកស្រី Zakharova បានប្រាប់កាសែត Izvestia នៅថ្ងៃពុធទី១៣ខែវិច្ឆិកាថា «អស់អំណាចទៅហើយ លោក Johnson នៅតែបន្តញុះញង់និងបង្ករឿង។ តែយ៉ាងណា សមត្ថភាពរបស់គាត់មានតែប៉ុណ្ណឹង»។
លោកស្រីបន្តថា លោក Johnson គឺជាអ្នកចេញមុខចេញមាត់ជាងគេម្នាក់ នៅក្នុងសង្គ្រាមដាក់ទណ្ឌកម្មរបស់លោកសេរីប្រឆាំងនឹងរុស្ស៊ី ហើយគាត់ផ្ទាល់ គឺបានធ្វើដំណើរទៅអ៊ុយក្រែន ដើម្បីផ្លុំត្រចៀកទីក្រុងកៀវ កុំឲ្យចរចាជាមួយរុស្ស៊ី។
លោក Johnson បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើល ទៅកាន់រដ្ឋធានីអ៊ុយក្រែននៅដើមខែមេសា ឆ្នាំ ២០២២ ពេលដែលទីក្រុងមូស្គូនិងកៀវ ចូលរួមកិច្ចពិភាក្សាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។
មិនបានប៉ុន្មានផង អ៊ុយក្រែន ស្រាប់តែដកខ្លួនចេញពីកិច្ចចរចានោះ ខណៈបើយោងតាមអ្នកចរចាកំពូលរបស់កៀវ គឺសមាជិកសភា David Arakhamia បានបញ្ជាក់ថា អ៊ុយក្រែន សម្រេចចិត្តដើរចេញព្រោះជឿតាមលោក Johnson ដែលជំរុញឲ្យបន្តប្រយុទ្ធជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Johnson ៖ អង់គ្លេស អាចបញ្ជូនទ័ពទៅជួយអ៊ុយក្រែន បើអាមេរិក កាត់ជំនួយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


