ព័ត៌មានអន្ដរជាតិ
លោក Johnson ៖ អង់គ្លេស អាចបញ្ជូនទ័ពទៅជួយអ៊ុយក្រែន បើអាមេរិក កាត់ជំនួយ
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន GB News កាលពីថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានព្រមានថា ទីក្រុងឡុងដ៍ មិនអាចឱបដៃឈរមើលអ៊ុយក្រែន ចាញ់រុស្ស៊ី ក្នុងសង្គ្រាមបានឡើយ ហើយអាចនឹងបញ្ជូនទ័ពទៅជួយទីក្រុងកៀវ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាកាត់ជំនួយមែន។

លោកព្រមានចំៗថា ការកាត់ជំនួយរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ទៅឲ្យទីក្រុងកៀវ ពិតជាមានហានិភ័យណាស់។ លោក ត្រាំ និងបក្សសាធារណរដ្ឋកំពុងដើរលើផ្លូវខុស ហើយបើអាមេរិកបណ្តោយឲ្យអ៊ុយក្រែនចាញ់ អង់គ្លេសត្រូវតែបង្ខំចិត្តបញ្ជូនទ័ពទៅជួយទីក្រុងកៀវហើយ។
យោងតាមលោក Johnson, ជោគជ័យរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងបង្កឲ្យមានវិបត្តិសន្តិសុខសម្រាប់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនទៀតដូចជារដ្ឋបាល់ទិកឬហ្សកហ្ស៊ីជាដើម។ បរាជ័យរបស់អ៊ុយក្រែន នឹងជះឥទ្ធិពលដល់តំបន់ប៉ាស៊ីហ្វិកហើយ វាអាចនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង។

ការព្រមានរបស់លោក Johnson ធ្វើឲ្យគេនឹកឃើញដល់សេចក្តីរាយការណ៍កាលពីសប្តាហ៍មុនរបស់កាសែត The Telegraph ដែលលើកឡើងថា ចក្រភពអង់គ្លេស រួមជាមួយនឹងបារាំង អាចដុតភ្លើងសង្គ្រាមអ៊ុយក្រែនឲ្យកាន់តែឆេះរោល ដោយសារតែការព្យាយាមបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឲ្យបើកដៃដល់ទីក្រុងកៀវ វាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីជាមួយមីស៊ីលរយៈឆ្ងាយ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនគ្មានផែនការវាយប្រហារអង្គការណាតូឬសមាជិកណាមួយឡើយប៉ុន្តែក៏គំរាមជាច្រើនលើកមកហើយដែរថា តាមរយៈការផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ ប្លុកនេះកំពុងបង្កើនហានិភ័យ ប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយទីក្រុងមូស្គូហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទ័ពរុស្ស៊ី និងកូរ៉េខាងជើង ៥០ ០០០នាក់ ត្រៀមវាយដណ្ដើមយកតំបន់ Kursk ពីអ៊ុយក្រែនវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


