Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​មាន​មនុស្ស​វ័យ​ក្មេង​ច្រើន​ជាង​គេ​ក្នុង​លោកមិនទាន់ចាក់វ៉ាក់សាំង

បានផុស

នៅ

បុគ្គលិក​សុខាភិបាល អ្នក​បម្រើ​ការ​ជួរ​មុខ និង​មនុស្ស​វ័យ​ចំណាស់​ជា​អាទិភាព​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ បន្ទាប់​មក​មនុស្ស​វ័យ​ចាប់​ពី​​៤៥​ឆ្នាំ​ឡើង​ទៅ​នៅ​ត្រឹម​ខែ​មេសា ហើយ​បន្ទាប់មក​​​អាយុ​​១៨​​ដល់​៤៥​ឆ្នាំ​ចាប់​ពី​ខែ​ឧសភា​មក។

ដោយ​សារ​កូវីដ-១៩​បាន​រាតត្បាត​ទូទាំង​ប្រទេស​ដ៏​អាក្រក់​នៅ​ក្នុង​ខែ​មេសា នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក Narendra Modi បាន​ពន្លឿប​​​កម្មវិធី​ចាក់​វ៉ាក់សាំង និង​បើក​ដំណើរ​ការ​ចាក់​ចាប់​ពី​ថ្ងៃ​ទី​១ ខែឧសភា ដល់​ពលរដ្ឋ​អាយុ​១៨​ឆ្នាំ ដល់​៤៥​ឆ្នាំ។

ការ​សម្រេច​ចិត្ត​នេះ​ប្រញាប់​ចាក់​ដល់​មនុស្ស​ដែល​ស្ថិត​ក្នុង​គ្រុប​វ័យ​នេះ​​មាន​ប្រមាណ​៦០០​លាន​​នាក់​នៅ​ប្រទេស​​ដោយ​​ឲ្យ​ចុះ​ឈ្មោះ​​​តាម​រយៈ​វេបសាយ​ CoWIN។ ប៉ុន្តែ​ អ្វី​ដែល​ជា​បញ្ហា​នោះ​​​​គឺ​​​មិន​មាន​​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​កើន​ឡើង។

ត្រឹម​ថ្ងៃ​ទី​៤ ខែ​មិថុនា ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​១​ដូស​ដល់​មនុស្សប្រមាណ​៥០​លាន​នាក់​ក្នុង​នោះ ​មនុស្ស​​អាយុ​១៨​ដល់​៤៤​ឆ្នាំ​​​​ទើប​បាន​​តែ​៨%​​ប៉ុណ្ណោះ។

បន្ថែម​លើ​​ផល​វិបាកនៃ​ការ​ខ្វះ​វ៉ាក់សាំង​ គម្លាត​​ក្នុង​ទទួល​បាន​វ៉ាក់សាំង​កាន់​តែ​ខ្លាំង​ ដោយសារ​មន្ទីរ​ពេទ្យឯកជន​មាន​តម្លៃ​ខុស​គ្នា​សម្រាប់​វ៉ាក់សាំង​ដូច​គ្នា។ មន្ទីរ​ពេទ្យ​មួយ​ចំនួន​​ស្ថិត​ក្នុង​តំបន់​អ្នក​មាន​តម្លៃ​​២៥​ដុល្លារ​ក្នុង​មួយ​ដូស ប៉ុន្តែ​​កន្លែង​ផ្សេង​តម្លៃ​ប្រហែល​​១៣​ដុល្លារ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា ពលរដ្ឋ​នៅ​ទី​ប្រជុំ​ជន​​បាន​​ចាក់​វ៉ាក់សាំង​លឿន​ជាង​អ្នក​​រស់​នៅ​តំបន់​ដាច់​ស្រយាល់។ នោះ​មាន​ន័យ​ថា វ៉ាក់សាំងមិន​ទៅ​ដល់​ផ្នែក​ជា​ច្រើន​នៃ​ប្រជា​ជន​នៅ​ដាច់​ឆ្ងាយ​ សូម្បី​ចាក់​វ៉ាក់សាំង​បង់​ថ្លៃ​ក៏​ពិបាក​ ឬ​ពិបាក​រកវ៉ាក់សាំង​ចាក់​​តាម​មន្ទីរ​ពេទ្យ​ឯកជន។

ឥណ្ឌា ដែល​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​​បាន​​លក់ ឬ​បរិច្ចាគ​វ៉ាក់សាំង​ការពារ​កូវីដ-១៩ជាង​៦៦​លាន​ដូស​ដល់​ប្រទេស​៩៥​គិត​ត្រឹម​ពាក់​កណ្តាល​ខែ​មេសា។

ប៉ុន្តែ​ករណី​ផ្ទុះ​ឆ្លង​ខ្លាំង​ចាប់​ពី​ពាក់​កណ្តាល​ខែ​មីនា​មក តម្រូវ​ការ​វ៉ាក់សាំង​នៅ​ក្នុង​ស្រុក​​បាន​​កើន​ឡើង។ ឥឡូវ​នេះ​ឥណ្ឌា​ចាប់​ផ្តើម​នាំ​ចូល​វ៉ាក់សាំង និង​រំពឹង​ទទួល​បាន​ការ​បរិច្ចាគ​ពី​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​រំពឹង​ទទួលបាន​ការ​ផ្គត់​ផ្គង់កាន់​តែ​ល្អ​ប្រសើរ​ចាប់​ពី​ខែ​មិថុនា​នេះ។ រំពឹង​​ថា​នឹង​ផលិត​វ៉ាក់សាំង​បាន​គ្រប់​គ្រាន់​នៅ​ត្រឹម​ខែ​ធ្នូរ​ដើម្បី​ចាក់​ដល់​មនុស្ស​ពេញ​​​វ័យ​​ចំមួន​៩៥០​លាន​នាក់ ទោះ​ជា​មនុស្ស​អាយុ​១៨​ដល់​៤៥​ឆ្នាំ​​ជា​អាទិភាព​ចុង​ក្រោយ​ក៏​ដោយ។

រដ្ឋ​នានា​នៅក្នុង​ប្រទេស​ឥណ្ឌា​ចាប់​ផ្តើម​​បន្ធូរ​បន្ថយ​បំរាម​រឹត​ត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ និង​អាជីវកម្ម បន្ទាប់​ពី​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ។ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​សុខភាព​បាន​ព្រមាន​ថា ករណី​ឆ្លង​អាច​ផ្ទុះ​សា​ថ្មី នៅ​ពេល​រដ្ឋ​នានា​ចាប់​បើក​ឡើង​វិញ និង​អំពាវ​នាវ​ឲ្យ​ពន្លឿង​ក្នុង​ការចាក់​វ៉ាក់សាំង។

គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​មិថុនា ពលរដ្ឋ​ឥណ្ឌា​មិន​ដល់​៤%​ផង​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ និង​ជិត​១៤​%​បាន​ចាក់​យ៉ាង​ហោច​ណាស់​១​ដូស ហើយ​ក្នុង​ចំណោម​នេះ​មាន​ប្រហែល​​​១ភាគ​១០​នៃ​ក្រុម​មនុស្ស​អាយុ​១៨​ដល់​៤៥​ឆ្នាំ​​​បាន​ចាក់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៥៦ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម