ព័ត៌មានអន្ដរជាតិ
មិនទាន់ធូរទេ ម៉ាឡេស៊ីសម្រេចបន្តបំរាមទូទាំងប្រទេស២សប្តាហ៍ទៀត
ប្រទេសម៉ាឡេស៊ីបានសម្រេចដាក់បំរាមទូទាំងប្រទេសរយៈពេល២សប្តាហ៍ទៀតរហូតដល់ថ្ងៃទី២៨ ខែមិថុនា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងវាយប្រហារខ្លាំងនៅប្រទេសអាស៊ានមួយនេះ។
រដ្ឋាភិបាលម៉ាឡេស៊ីបានចេញបទបញ្ជាគ្រប់គ្រងចលនា ហៅថា MCO 3.0 ចំនួនពីរសប្តាហ៍ទៀតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមិថុនា បន្ទាប់ពីបំរាមលើកទី១ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ ខែមិថុនាត្រូវបានធ្វើឡើង ប៉ុន្តែស្ថានភាពកូវីដ-១៩មិនទាន់ល្អប្រសើរ។

រដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិលោក Ismail Sabri Yaakob បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី១១ ខែមិថុនាថា ការសម្រេចបន្តបទបញ្ជាគ្រប់គ្រងចលនាត្រូវបានធ្វើទៀតដោយសារករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃនៅតែលើ៥០០០នាក់រហូត។
លោកបាននិយាយបន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថា ៖«សកម្មភាពហាមឃាត និងអនុញ្ញាត និងយន្តការប្រតិបត្តិស្តង់ដារ (SOPs)សម្រាប់រាល់សកម្មភាពផលិតកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្មនៅតែបន្តដូចការប្រកាសមុន»។
ក្នុងខែឧសភា បទបញ្ជាគ្រប់គ្រងចលនាទូទាំងប្រទេសត្រូវបានដាក់សាជាថ្មីនៅប្រទេសម៉ាឡេស៊ីចំពេលការផ្ទុះកូវីដ-១៩លើកទី៣។

បំរាមបិទទូទាំងប្រទេស MCO 3.0 គឺវិស័យសេដ្ឋកិច្ចទាំងអស់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការកំឡុងពេលនោះ ប៉ុន្តែការធ្វើដំណើរឆ្លងកាត់ស្រុក-ខណ្ឌ និងរដ្ឋមិនត្រូវបានអនុញ្ញាតឡើយ រួមទាំងសកម្មភាពសង្គម កីឡា និងការសិក្សាក៏ហាមដែរ។
ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា ការរឹតត្បិតលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចក្រោយមកត្រូវបានប្រកាសនៅថ្ងៃទី២១ ខែឧសភា បន្ទាប់ពីករណីឆ្លងសហគមន៍បានផ្ទុះឡើងខ្លាំង។ ការផ្ទុះវីរុសបំប្លែងខ្លួនថ្មីបានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជួបការលំបាក។
ការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដល់៩០០០នាក់កាលពីថ្ងៃទី២៩ ខែឧសភា មុនពេលបំរាមទូទាំងប្រទេសត្រូវបានប្រកាសដាក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមិថុនា។
យ៉ាងណា ក្នុងរយៈពេលជិនពីរសប្តាហ៍ចុងក្រោយនេះមានការធ្លាក់ចុះតិចតូច ប៉ុន្តែស្ថានភាពនៅតែអាក្រក់ ជាពិសេសការផ្ទុះឆ្លងជាចង្កោមត្រូវបានរកឃើញ៦០កន្លែងទូទាំងប្រទេសដោយការមានការជួបជុំពិធីសាសនា។

កាលពីថ្ងៃសុក្រ ម្សិលមិញនេះមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៦៨៤៦នាក់ ដូច្នេះរដ្ឋាភិបាលសម្រេចបន្តពីរសប្តាហ៍ទៀត។ រហូតដល់ពេលនេះ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងសរុបទាំងប្រទេសចំនួន ៦៤៦ ៤១១នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


