Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកភូមិឥណ្ឌាមិនហ៊ានទៅចាក់វ៉ាក់សាំងការពារកូវីដ ព្រោះខ្លាចព្រះខឹង

បានផុស

នៅ

បុគ្គលិកសុខាភិបាលមួយក្រុម បានដើរចម្ងាយ៥គីឡូម៉ែត្រ ដើម្បីទៅបោះទីតាំង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅ Malana ដែលជាភូមិហិមាល័យដាច់ស្រយាលក្នុងរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយដោយ គេហទំព័រ Al Jazeera កាលពីថ្ងៃសុក្រទី១១ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានមនុស្សតែ ៣៦ នាក់ប៉ុណ្ណោះ ដែលបានមកចាក់វ៉ាក់សាំង នៅក្នុងភូមិដែលមានប្រជាជនជាង ២,២០០ នាក់មួយនេះ។ ប៉ុន្តែថ្វីបើនេះជាចំនួនតិចតួចក៏ដោយ តែវាអាចនិយាយបានថា គឺជាជោគជ័យដ៏ធំមួយហើយ។

អ្នកភូមិ Malana មានភាពស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង អស់រយៈពេលជាច្រើនខែមកហើយ ​ដោយសារតែក្រុមប្រឹក្សាភូមិ ដែលជាអាជ្ញាធរខាងសាសនា បានរារាំងយុទ្ធនាការចាក់ថ្នាំបង្ការដោយអះអាងថា អាទិទេពក្នុងតំបន់ដែលត្រូវបានគេស្គាល់ថា Jagadamani Rishi មិនបានយល់ព្រមឲ្យធ្វើបែបនេះនោះទេ។

យោងតាមអ្នកភូមិបានឲ្យដឹងថា វាត្រូវចំណាយពេល៥ខែ ក្នុងការធ្វើពិធីបួងសួងនិងដាក់ញត្តិសុំអាទិទេព ដើម្បីផ្តល់ការយល់ព្រមទៅក្រុមប្រឹក្សា ឲ្យចាក់វ៉ាក់សាំង។

នៅទីបំផុត អាទិទេពក៏បានយល់ព្រមនៅពាក់កណ្តាលខែឧសភា ខណៈពេលដែលប្រទេសឥណ្ឌា ជួបប្រទះរលកទី២ដ៏សាហាវនៃជំងឺកូវីដ-១៩។

Malana resident Bhudhi Devi chanting the name of the local deity at her house [Srishti Jaswal/Al Jazeera]

បើទោះបីជាមានការអនុញ្ញាតពីអាទិទេពក៏ដោយ មានតែអ្នកភូមិ ១,៨ ភាគរយប៉ុណ្ណោះ ដែលបានចេញទៅចាក់វ៉ាក់សាំង ដោយសារតែអ្នកនៅសេសសល់ជឿថា ព្រះនឹងខឹងបើពួកគេទៅចាក់ថ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ទើបខែមិថុនាប៉ុណ្ណោះ តែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាសកល កើនលើសឆ្នាំ២០២០ បាត់ទៅហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម