កូវីដ-១៩
ទើបខែមិថុនាប៉ុណ្ណោះ តែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាសកល កើនលើសឆ្នាំ២០២០ បាត់ទៅហើយ
កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា ត្រឹមពាក់កណ្តាលឆ្នាំ២០២១ប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាសកល បានកើនលើសចំនួនស្លាប់ក្នុងឆ្នាំ២០២០ បាត់ទៅហើយ ថ្វីបើមានយុទ្ធនាការចាក់វ៉ាក់សាំង នៅតាមបណ្តាប្រទេសអ្នកមានក៏ដោយ។
កាសែតនេះ បានដកស្រង់ទិន្នន័យពីសកលវិទ្យាល័យ Johns Hopkins University ដែលបានបង្ហាញថា “ក្នុងរយៈពេលតិចជាង៦ខែប៉ុណ្ណោះសម្រាប់ពិភពលោក ចំនួនអ្នកស្លាប់ដោយសារកូវីដកើនជាង ១.៨៨ លាននាក់នៅឆ្នាំនេះ”។
ចំនួននេះបង្ហាញថា ជំងឺរាតត្បាតបានរាលដាលដល់ផ្នែកផ្សេងៗនៃពិភពលោកមិនស្មើភាពគ្នា ដោយប្រទេសក្រីក្រកាន់តែរងផលប៉ះពាល់ និងរងគ្រោះ មុនពេលពួកគេទទួលបានវ៉ាក់សាំងដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសអភិវឌ្ឍន៍។
ខណៈពេលដែលបណ្តាប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក កាណាដានិងចក្រភពអង់គ្លេស មានចំនួនអ្នកស្លាប់ទាបនិងការថយចុះនៃអត្រាស្លាប់ដោយសារតែការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះ ជំងឺរាតត្បាតនេះកំពុងបង្កើនការវាយលុកកាន់តែខ្លាំង នៅផ្នែកខ្លះនៃទ្វីបអាស៊ីនិងអាមេរិកឡាទីន ដែលជំរុញឲ្យមានការស្លាប់ជាសកលកាន់តែខ្ពស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


